រុ​ស្ស៉ី ត្រូវ​ពន្យារពេល​ជួសជុល​នាវា​ផ្ទុក​យន្តហោះ ដោយសារតែ​សង្គ្រាម​នៅ​ស៊ី​រី​

​នាវា​ផ្ទុក​យន្តហោះ​តែមួយគត់​របស់​រុ​ស្ស៉ី ឈ្មោះ Admiral Kuznetsov ត្រូវ​ពន្យារពេល​ជួសជុល​បន្តទៀត ហើយ​មិនអាច ដំណើរការបាន​រហូត​ដល់​ឆ្នាំ​២០២៤​។​

​នាវា Admiral Kuznetsov ដែល​បាន​បម្រើការ​តាំងតែ​ពី​ឆ្នាំ​១៩៨៥​មក បាន និង​កំពុងស្ថិត​នៅក្រោម​ការជួស​ជុល​ឡើងវិញ​។ សារព័ត៌មាន Tass ដោយ​ផ្អែកលើ​ការ ស្រង់​ប្រភព​ចេញពី​ក្រសួងការពារជាតិ​រុ​ស្ស៉ី បានឱ្យដឹង​ទៀតថា កំហុស​ប​ចេ្ច​ក​ទេស​ដែល​ត្រូវបាន​រកឃើញ បាន​តម្រូវ​នាវា​នេះ​មិនអាច​ដំណើរការ​តាម​ផែនការ គ្រោងទុក​នោះទេ​។ ដំបូង​ឡើយ រុ​ស្ស៉ី គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នាវា Admiral Kuznetsov ឡើងវិញ​ក្នុង​ឆ្នាំ​២០២២​នេះ ប៉ុន្តែ​កាលបរិច្ឆេទ​នេះ ត្រូវបាន​ពន្យារ​ដល់​ឆ្នាំ​២០២៣ និង​ពន្យារពេល​ជាថ្មីទៀត​ដល់​ឆ្នាំ​២០២៤​។​

​គួរ​បញ្ជាក់ថា កាលពី​ខែធ្នូ ឆ្នាំ​២០១៩ យ៉ាងហោចណាស់​យោធា​ម្នាក់​បាន​ស្លាប់ និង​១២​នាក់​រងរបួស ដោយសារតែ​ភ្លើង​ឆេះ​លើ​នាវា Admiral Kuznetsov ហើយ​កាលពី​ឆ្នាំមុន នាវា​នេះ​បាន​រង​ការខូចខាត​ម្តងទៀត ក្នុងពេល​ធ្វើការ​ជួសជុល​នៅឯ​កំពង់ផែ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close