អ៊ីរ៉ង់លេងឲ្យអង្គការ IAEA តាមដានសកម្មភាពនៅទីតាំងរោងចក្របរមាណូ
កាលពីថ្ងៃទី ៨ខែមិថុនា បណ្តាញទូរទស្សន៍ជាតិអ៊ីរ៉ង់ បានផ្សាយថា ប្រទេសនេះបានរុះរើកាមេរ៉ារបស់អង្គការ IAEA សម្រាប តាមដានសកម្មភាព នៅទីតាំងបរមាណូ របស់អ៊ីរ៉ង់។ សកម្មភាពខាងលើ នឹងបង្កឲ្យមានការប្រឈមមុខតានតឹងជាថ្មី ជុំវិញកម្មវិធីបរមាណូរបស់អ៊ីរ៉ង់ ។
អ្នកនាំពាក្យអង្គការថាមពលបរមាណូអ៊ីរ៉ង់ លោក Behrouz Kamalvandi បានប្រកាសថា «ចាប់តាំងពីថ្ងៃនេះទៅ កាមេរ៉ា តាមដានសកម្មភាព តាមអនឡាញ់(OLEM) ត្រូវបានដកចេញ»។ លោកបន្តទៀតថាអ៊ីរ៉ង់ នឹងមិនបន្តសហការ ជាមួយអង្គការ IAEA ទៀតឡើយដោយសារតែ មាសកម្មភាពមិនស្រប់ច្បាប់។ យើងសង្ឃឹមថាអង្គការមួយនេះ និងបំពេញទៅតាមកិច្ចសហការរបស់អ៊ីរ៉ង់។
អាមេរិក អង់គ្លេស បារាំង បានធ្វើឲ្យអីរ៉ង់ ខឹងសម្បាយ៉ាងខ្លាំង ដែលបានរិះគន់អ៊ីរ៉ង់ មិនឆ្លើយតបទៅនឹងសំណួររបស់អង្គការ IAEA ពាក់ព័ន្ធសកម្មភាពចម្រើនសារធាតុអ៊ុយរ៉ានីញ៉មនៅទីតាំងដែលមិនបានលាតត្រដាង ។
សម្ព័ន្ធមិត្តដ៏ជិតស្និតរបស់អ៊ីរ៉ង់ គឺរុស្ស៊ី ដែលជាប្រទេសមហាអំណាចបរមាណូ បានប្រឆាំងនិងការសេចក្តីសម្រេចរបស់អង្គការ IAEA ប៉ុន្តែរុស្ស៊ីមិនបានលើកឡើងពីបញ្ហាខាងលើនោះឡើយ។ ចាប់តាំងពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូកាលពីឆ្នាំ ២០១៨ ក្រោមរដ្ឋកាលរបស់ប្រធានាធិបតីដូណាល់ត្រាំ អាមេរិកបានបន្តដាក់ទណ្ឌកម្មទៅលើប្រទេសអ៊ីរ៉ង់ ធ្វើឲ្យអ៊ីរ៉ង់ត្រូវបង្កើនការចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម ក្នុងគោលដៅផលិតអាវុធបរមាណូ សម្រាប់ការពារខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។