ម៉ាឡេស៊ី រំពឹងថា សាច់មាន់​ក្នុងស្រុក​នឹងមាន​ស្ថេរភាព

ការផ្គត់ផ្គង់​មាន់នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី នៅតែ​ទាប​ជាង​បរិមាណ ដែល​ត្រូវការ​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក ប៉ុន្តែ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ឧស្សាហកម្ម​អាហារ ថ្មីៗ​នេះ មានការ​រំពឹងថា នឹងមាន​ស្ថិរភាព​ចាប់ពី​ខែមិថុនា​នេះ​ទៅ​។​

​លោក Ronald Kiandee តាមរយៈ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី​៩ មិថុនា​ថា ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ទីក្រុង Putrajaya ថ្មីៗ​នេះ ក្រសួង បានបង្ហាញ​ស្ថានភាព​ផ្គត់ផ្គង់​អាហារ​ជាតិ​សម្រាប់​មុខទំនិញ​អាហារ​សំខាន់ៗ​ចំនួន​ប្រាំបី​មុខ រួមមាន​សាច់មាន់ សាច់គោ ស៊ុត ទឹកដោះគោ​ស្រស់ ត្រី ផ្លែឈើ បន្លែ និង​អង្ករ​។​

​លោក​រដ្ឋមន្ត្រី​ថា ការផ្គត់ផ្គង់​នេះ​កំពុង​ងើបឡើង​វិញ​ជា​បណ្តើរៗ ហើយ​ត្រូវបាន​រំពឹងថា​នឹងមាន​ស្ថិរភាព​ចាប់ពី​ខែមិថុនា ឆ្នាំ​២០២២​តទៅ​។​

​លោក​ក៏បាន​មានប្រសាសន៍ថា គណៈរដ្ឋមន្ត្រី​ម៉ាឡេស៊ី​បានសម្រេច​អនុវត្ត​វិធានការ​បង្ការ​រយៈពេល​ខ្លី មួយចំនួន​ដើម្បី​ធានា​សុវត្ថិភាព​ការផ្គត់ផ្គង់​សាច់មាន់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close