យាយរវល់ធ្វើ​ម្ហូប ចៅ​ទៅចាប់ព្រីភ្លើង ឆក់ស្លាប់​ គួរ​ឲ្យ​អាសូរ

កុមារអាយុ​ប្រមាណ១ខួបម្នាក់​បាន​ស្លាប់​គួរ​ឲ្យ​អាសូរ កាល​ពីវេលាម៉ោង​ប្រមាណ៩ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០២២នេះ ស្ថិតនៅ​ភូមិ​ទី១ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដោយ​ឆក់ខ្សែភ្លើង។

បើតាម​របាយការណ៍​របស់សមត្ថកិច្ច កុមាររងគ្រោះមានឪពុកឈ្មោះ ថា អូន អាយុ ៣៤ឆ្នាំ មុខរបរ កម្មករសំណង់ ចំណែកម្តាយឈ្មោះ សី រួន អាយុ២០ឆ្នាំ មុខរបរ កម្មករ។

នៅមុនពេលកើតហេតុ ឪពុកម្តាយរបស់កុមាររងគ្រោះ បានប្រគល់កុមាររងគ្រោះ​ឲ្យ​ម្តាយ​ជាអ្នក​មើលថែ តែ​នៅវេលានោះ ដោយសារតែយាយកំពុងធ្វើម្ហូប ស្រាប់តែ​ក្មេង​ប្រុសរងគ្រោះ បានទៅ​ចាប់ព្រីភ្លើង ដែល​បានដាក់នៅ​លើពូកដេក បណ្តាល​ឲ្យ​ឆក់ស្លាប់តែម្តង។

យ៉ាងណាក៏ដោយ នេះគឺជាមេរៀន​មួយ​សម្រាប់​ឪពុកម្តាយទាំងឡាយ ដោយ​មិន​គួរ​ធ្វេសប្រហែស​ចំពោះ​គ្រឿងអគ្គិសនី​នៅ​ក្នុងផ្ទះ ដោយ​វា​អាចបណ្តាល​ឲ្យ​មានគ្រោះថ្នាក់​ និង​ជួបរឿងនឹកស្មានមិនដល់ដូចករណីខាងលើនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close