កូនស្រី​ពៅ​លោក​ថាក់ស៊ីន នឹង​ជួយ​ឪពុក​វិលត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​«​តាម​ទ្វារ​មុខ​»

​នៅពេលនេះ​កូនស្រី​ពៅ​របស់​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន អ្នកនាង Paetongtarn Shinawatra បាន​លូកដៃ​ចូល​ប្រឡោក ក្នុង​ឆាកនយោបាយ ហើយ​នាង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី របស់​គណបក្ស​ភឿ​ថៃ​ក្នុងការ​បោះឆ្នោត​នា​ឆ្នាំ​២០២៣​។ សកម្មភាព​ខាងលើ​បានធ្វើ​ឲ្យ​នយោបាយ​របស់​ថៃ​កាន់តែ​ក្តៅ​ខ្លាំង​ឡើង​។​

​មាន​មនុស្ស​ជាង​កន្លះ​លាន​នាក់​តាមដាន​លើ​បណ្តាញ Instagram របស់​កូនស្រី​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា ទទួលបាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ហើយ​នាង​មិនអាច​លាក់បាំង​ពី​ម​ហិ​ច្ឆិ​កា​ក្លាយជា​ប្រមុខ​ដឹកនាំ​ប្រទេសជាតិ​នោះឡើយ​។​

​នាង Paetongtarn Shinawatra អាយុ​៣៥​ឆ្នាំ ជា​កូនស្រី​ពៅ ក្នុងចំណោម​បងប្អូន​៣​នាក់​របស់ លោក​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា ។ ពេល​ថ្មីៗ នេះ នាង​បាន​លូកដៃ​ចូលក្នុង​នយោបាយ​ដែល​កំពុងតែ​បែកបាក់​ក្នុងប្រទេស​ថៃ និង​ត្រៀមលក្ខណ​សម្រាប់​ការបោះឆ្នោត នៅ​ខែមីនា​ឆ្នាំ ២០២៣ ។​

​សកម្មភាព​របស់​កូនស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺជា​ជំនាន់​ក្រោយ របស់​ត្រកូល​ថាក់ស៊ីន សម្រាប់​ការតស៊ូ​ក្នុង​សង្គ្រាម​នយោបាយ​រយៈពេល ២០​ឆ្នាំកន្លងមក ជាមួយ​ត្រកូល​ថាក់ស៊ីន​។​

​បច្ចុប្បន្ន នាង Paetongtarn មាន​តំណែង​តូច​ប៉ុណ្ណោះ​ក្នុង​គណបក្ស​ភឿ​ថៃ ប៉ុន្តែ​មនុស្ស​ជាច្រើន​បានចាត់ទុក​នាង​គឺជា​បេក្ខភាព នាយករដ្ឋមន្ត្រី​របស់​គណបក្ស​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​។​

​លោក​ថាក់ស៊ីន ឆ្នាំនេះ​អាយុ​៧២​ឆ្នាំ រង​ការធ្វើ​រដ្ឋប្រហារ​ដោយ​យោធា​នៅក្នុង​ឆ្នាំ ២០០៦ ។ ប៉ុន្តែ​ឥទ្ធិពល​នយោបាយ​របស់​លោក​គឺ​ពិតជា​ខ្លាំង​ដោយ​ពលរដ្ឋ​ភាគច្រើន​នៅតែ​បន្ត​គាំទ្រ​។ ចំណែក​ប្អូនស្រី​ពៅ​របស់លោក​ថាក់ស៊ីន គឺ​លោកស្រី​យី​ង​ឡាក់ ជាប់ឆ្នោត​នាយករដ្ឋមន្ត្រី​នៅក្នុង​ឆ្នាំ​២០១១ ប៉ុន្តែ​ក៏ត្រូវ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា ដឹកនាំ​ធ្វើ​រដ្ឋប្រហារ នៅក្នុង​ឆ្នាំ​២០១៤​។​

​នាង Paetongtarn បាន​ថ្លែង​សុន្ទរកថា នៅក្នុង​កិច្ចប្រជុំ​របស់​បក្ស​កាលពី​ខែ​មុន​ថា «​យើង​អាច​ប្រែក្លាយ​ប្រទេស​ដែល​កំពុង​លិចលង់​ក្នុង​បំណង់ គ្មាន​អ​នា​គត់​ទៅជា ប្រទេស​ដែលមាន​ឱកាស និង​ក្តីសង្ឃឹម​របស់​យើង​ជំនន់​ក្រោយ​នាពេល​អ​នាគ​ត់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close