នាយករដ្ឋមន្ត្រី​កាណាដា ឆ្លង​កូ​វីដ​ម្តងទៀត​

​នាយករដ្ឋមន្ត្រី​កាណាដា លោក ចា​ស្ទី​ន ឌ្រូ​ដូ បានឱ្យដឹងថា លោក​បាន​ធ្វើតេស្ដ​វិជ្ជមាន​កូ​វីដ​១៩ តែមាន​អារម្មណ៍ល្អ​ធម្មតា ដោយសារតែ​បាន​ចាក់​វ៉ាក់សាំង​បង្ការ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​១៤ ខែមិថុនា ឆ្នាំ​២០២២​។​ ​លោក ឌ្រូ​ដូ ធ្វើការ​ប្រកាស​ខាងលើ​ក្នុង​សារ​មួយ​បង្ហោះ​លើ Twitter​។



នាយករដ្ឋមន្ត្រី​កាណាដា​រូបនេះ​បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​ខ្ញុំ​បានធ្វើ​តេស្ដ​វិជ្ជមាន​កូ​វីដ​១៩ ហើយ​ខ្ញុំ​នឹង​អនុវត្តតាម​គោលការណ៍​ណែនាំ​សុខ​ភិ​បាល និង​ស្នាក់នៅ​ដាច់ដោយឡែក​»​។

​លោក​បន្ថែមថា​រូបលោក​មាន​អារម្មណ៍ល្អ​ធម្មតា ដោយសារតែ​បាន ចាក់​វ៉ាក់សាំង​បង្ការ ហើយ​បាន​ជំ​រុញឱ្យ​ប្រជាជន​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ឱ្យបាន​គ្រប់​ដូ​ស រួមទាំង​ដូ​ស​ជំរុញ​។ លោក ឌ្រូ​ដូ ក៏​ធ្លាប់បាន​ឆ្លង​កូ​វីដ​១៩ ផងដែរ​កាលពី​ខែមករា កន្លងទៅនេះ​។​

​គួរ​បញ្ជាក់ថា បើតាម​គេហទំព័រ worldometers កាណាដា មាន​អ្នក​ឆ្លង​កូ​វីដ​១៩​សរុប ៣,៨៩៩,៤៩៣​នាក់ ក្នុងនោះ​ស្លាប់ ៤១,៥២៧​នាក់ និង​ជាសះស្បើយ ឡើងវិញ ៣,៥៤៦,៤៣៦​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close