ចុងសប្ដាហ៍នេះ! កម្ពុជា មានភ្ញៀវទេសចរជិត ៣៣ម៉ឺននាក់ ចេញដើកម្សាន្ត
ភ្នំពេញ៖ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០២២ មានភ្ញៀវសរុបមានចំនួន៣២៧,១៥៤នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣១០,២៥០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៦,៩០៤នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រៃវែង ៧៩,៦៩៥នាក់
* ខេត្តព្រះសីហនុ ៥២,៤៥៨នាក់
* ខេត្តបាត់ដំបង ៣៨,៩៥០នាក់
* ខេត្តកំពត ៣១,៨៥៥នាក់
* ខេត្តសៀមរាប ១៥,៩៥៩នាក់
* រាជធានីភ្នំពេញ ១៤,៧៩៣នាក់
* ខេត្តកំពង់ស្ពឺ ១៤,៤១៦នាក់
* ខេត្តកែប ១២,៨៦៣នាក់
* ខេត្តពោធិ៍សាត់ ១២,៦០២នាក់។
តួលេខខាងលើមានការកើនឡើងប្រមាណ៣៩.៤៩% ធៀបនឹងចុងសប្តាហ៍កន្លងមក។ តាមការសង្កេតជាក់ស្តែង ភ្ញៀវដែលដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ភាគច្រើនជាភ្ញៀវក្នុងខេត្តផ្ទាល់ ឬភ្ញៀវដែលនៅខេត្តជាប់គ្នា។
ចំពោះភ្ញៀវដែលដើរកម្សាន្តចេញពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗ គឺមានការថយចុះបន្តិចក្នុងសប្តាហ៍នេះ លើកលែងតែគោលដៅតំបន់ឆ្នេរ ពិសេសកំពត និងកែប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។