សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​

​ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​វិមាន​រដ្ឋសភា​។​

​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​លើកយក​របៀបវារៈ​ចំនួន​២​រួមមាន​៖

១៖ ការពិនិត្យ​សំណើរ​សុំ​ប្រកាស​ទទួលស្គាល់ ឯកឧត្តម ចាប ម៉ុ​ច ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល ជំនួស​ឯកឧត្តម​សន្តិ​បណ្ឌិត ឌុល គឿន ដែល​ទទួលមរណភាព​។​

២៖ ការពិភាក្សា និង​ផ្តល់យោបល់​លើ​គម្រោង​ទស្សនកិច្ច​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤៣ ទៅកាន់​សាធារណរដ្ឋ​ឥណ្ឌា ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close