ប្រា​យុទ្ធ​ចាន់​អូ​ចា​៖ រាល់​សកម្មភាព​ធ្វើបាតុកម្ម​គឺ​ត្រូវតែ​គោរព​ទៅតាម​ច្បាប់​

​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃ​តី ១៣​ខែមិថុនា បាន​អំពាវនាវ​ដល់​ក្រុមបាតុករ​គោរព​ទៅតាម​ច្បាប់​។ ទន្ទឹមនឹងនោះ លោក​ក៏បាន​ព្រមាន​ថា​កម្លាំង​ប៉ូលិស​មាន​សិទ្ធ​ការពារ​ខ្លួន​ប្រសិនបើ​ក្រុមបាតុករ​វាយប្រហារ​លើ​កម្លាំង​ប៉ូលិស​នោះ​។​

​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បានប្រកាសថា លោក​មិន​ប្រឆាំង​និង​ការធ្វើ​បាតុកម្ម ប្រកបដោយ​ប្រជាធិបតេយ្យ​នោះឡើយ ឲ្យ​តែ​ការធ្វើ​បាតុកម្ម​នោះ​ស្រប់​តាមច្បាប់ និង​ទទួលបាន​ការអនុញ្ញាត​ពី​មន្ត្រី​មូលដ្ឋាន​។​

​នាយករដ្ឋមន្ត្រី​ថៃ លើកឡើង​ទៀតថា ក្រុម​អ្នក​ចុ​ល​រួម​បាតុកម្ម​ពិសេស​គឺ​យុវវ័យ ចាំបាច់​ត្រូវតែ​ពិចារណា​ល្អិតល្អន់ ពី​អ​នា​គត់​របស់ខ្លួន មុនពេល​មាន​សកម្មភាព​ជ្រុលនិយម បង្ក​ហិង្សា ទៅលើ​កម្លាំង​ប៉ូលិស​។​

​ការលើកឡើង​រប​សនា​យក​រដ្ឋមន្ត្រី ប្រា​យុទ្ធ​ចាន់​អូ​ចា ក្រោយពេល​ក្រុម Thalu Gas រៀបចំ​ធ្វើបាតុកម្ម​នៅ​តំបន់​ជាច្រើន​ក្នុង​រាជធានី​បាងកក់ កាលពី​ចុង​សប្តាហ៍​កន្លងមក ។ ក្នុងពេល​ធ្វើបាតុកម្ម បាន​បាតុករ​ជ្រុលនិយម​ជាច្រើន បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​វាយប្រហារ​ទៅលើ​កម្លាំង​ប៉ូលិស ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close