ក្រសួង​ការងារ បញ្ចប់​ការផ្តល់​ប្រាក់ឧបត្ថម្ភ​សម្រាប់​កម្មករនិយោជិត ដែល​ព្យួរ​កិច្ចសន្យាការងារ ក្នុង​វិស័យ​ទេសចរណ៍​

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការបញ្ចប់​ការផ្តល់ប្រាក់​ឧបត្ថម្ភ​សម្រាប់​កម្មករនិយោជិត​ដែល​ព្យួរ​កិច្ចសន្យាការងារ ក្នុង​វិស័យ​ទេសចរណ៍ លើកលែងតែ​សណ្ឋាគារ​ក្នុង​ខេត្តសៀមរាប​
​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជូនដំណឹង​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស និង​បងប្អូន​កម្មករនិយោជិត​ក្នុង​វិស័យ​ទេសចរណ៍ មេត្តា​ជ្រាបថា រាជរដ្ឋាភិបាល​បានសម្រេច​បញ្ចប់​ការអនុវត្ត​វិធានការ​រាជរដ្ឋាភិបាល​ក្នុងការ​ផ្តល់ប្រាក់​ឧបត្ថម្ភ​ចំនួន ៤០​ដុល្លារ​អាម៉េរិក ក្នុង ១​ខែ សម្រាប់​កម្មករនិយោជិត​ដែល​ព្យួរ​កិច្ចសន្យាការងារ​ក្នុង​វិស័យ​ទេសចរណ៍ គិត​ចាប់ពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២​តទៅ លើកលែងតែ​កម្មករនិយោជិត​ដែល​ម្រើ​ការ​ផ្នែក​សណ្ឋាគារ ក្នុង​ខេត្តសៀមរាប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close