ផ្តល់​អាវុធ​មិន​ផ្តល់​វិធី​ប្រើប្រាស់​មិន​ខុស​អ្វី​ពី​«​ដុំ​ដែក​»​អត់​ប្រយោជន៍​ឡើយ​

អាវុធ​ទំនើបៗ​ដែល​អាមេរិក​ផ្តល់​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ ប្រែក្លាយ​ទៅជា​«​ដុំ​ដែក​»​អត់​ប្រយោជន៍ ដោយ​មិនបាន​ផ្តល់​វិធីសាស្ត្រ ឬ​ហ្វឹកហាត់​ទា​ហា​អ៊ុយ​ក្រែ​ន​ប្រើប្រាស់​។ នៅពេលនេះ​មន្ទីរ​បញ្ច​កោណ​អាមេរិក មិន ទាន់​ផ្តល់​សេវាកម្ម «​សម័យ​សង្គ្រាម​»​គឺ​ហ្វឹកហាត់​ទាហាន​អ៊ុយ​ក្រែ​ន​ប្រើប្រាស់​កាំជ្រួច​មី​ស៊ី​ល Javelin ដែល​បានផ្តល់​ឲ្យ​អ៊ុយ​ក្រេ​ន​។​

​សារព័ត៌មាន Washington Post បាន​ផ្សាយ​ថា កម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន ពិតជា​ជួព​ឧ​ប​ស័ក​យ៉ាងខ្លាំង​នៅក្នុង​ការប្រើប្រាស់ អាវុធ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​ផ្តល់ជូន​។ អាមេរិក​បានផ្តល់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​ជាច្រើន ប៉ុន្តែ​មិនបាន​ផ្តល់​អ្នកជំនាញ​ប្រើប្រាស់ ក៏ដូចជា​ហ្វឹកហាត់​ក្នុងការ​ប្រើ​ប្តា​ស់​អាវុធ​ទាំងនោះ​។​

​សកម្មភាព​ទាំងនោះ ត្រូវបាន​មនុស្ស​ជាច្រើន​លើកឡើងថា ការផ្តល់​អាវុធ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ពី​សំណាក់​អាមេរិក​មិន​ខុស​អ្វី​ពី​ការផ្តល់​«​ដុំថ្ម​»​ឲ្យ​អ៊ុយ​ក្រែ​ន​នោះឡើយ ទាហាន​អ៊ុយ​ក្រែ​ន​មិនដឹងថា​យកទៅ​ប្រើប្រាស់​របៀប​ណា​ឡើយ​ខណៈ​ការវាយប្រហារ​ពី​រុស្ស៊ី​កានតែខ្លាំង​។​

​សារព័ត៌មាន វ៉ាស៊ីនតោន​ប៉ុ​ស្ត៍​បាន​ដកស្រង់​សំដី​លោក Mark Hayward អតីតមន្ត្រី​អាមេរិក បាន​ឲ្យ​ដឹងថា «​យើង​ផ្តល់​អាវុធ តែ​មិន​បានផ្តល់​បច្ចេកវិទ្យា​ប្រើប្រាស់​»​។​

​តាម​សារព័ត៌មាន​RT បាន​ផ្សាយ​ថា មន្ទីរ​ប​ច្ច​កោណ​បានផ្តល់​មី​ស៊ី​ល ៥​ពាន់​ដើម​ប្រភេទ Javelin ដែលជា​ផ្នែក​មួយ​នៃ​ការ​ផ្តល់ជំនួយ​មាន​ទឹកប្រាក់ ៥៤​ពាន់​លាន​ដុល្លារ ។ កាំជ្រួច​មី​ស៊ី​ល​មួយ​ដើមៗ​ដែល​អាមេរិក​ផ្តល់​ឲ្យ​អ៊ុយ​ក្រែ​ន មានតម្លៃ ៧៨ ០០០ ដុល្លារ និង​មី​ស៊ី​ល​បំបាក់​លើ​ស្មា មានតម្លៃ ១៧៨​ពាន់​ដុល្លារ​ក្នុង​មួយ​ដើម​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close