បើ​មិនមាន​ជំនួប​ពិភាក្សា​ដោយផ្ទាល់​រវាង​ប្រធានាធិបតី​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន សង្គ្រាម​មិនអាច​បញ្ចប់​ឡើយ​

ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ចាំបាច់​នឹងត្រូវ​តែ​ជួប​ពិភាក្សាគ្នា​ជាមួយ​ភាគី​រុស្ស៊ី នៅពេល​ណាមួយ ដោយ​មិនអាច​ចៀស​បានឡើយ​។​

​ការលើកឡើង​របស់លោក​ម៉ា​ក្រុង ខាងលើនេះ ធ្វើឡើង​កំលុង​ពេលដែល​លោក បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រូ​ម៉ា​នី និង ប្រទេស​ម៉ុ​ល​ដាវី​។ លោក ម៉ា​ក្រុង បាន​គូសបញ្ជាក់ «​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និង​មន្ត្រី​របស់លោក ត្រូវតែ​ជួបចរចា​ជាមួយ​រុស្ស៊ី ដើម្បី​បញ្ចប់សង្គ្រាម​»​។​

​គួរ​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ម៉ា​ក្រុង គឺជា​ការចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច រយៈពេល​៣​ថ្ងៃ ទៅកាន់​ផ្នែក​ប៉ែក​ខាងត្បូង របស់​អង្គការ​ណា​តូ​។ ប្រភព​ការទូត​មិន​បញ្ចេញ​ឈ្មោះ​ពីររូប បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា លោក ម៉ា​ក្រុង ក៏​អាចធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​កៀវ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ រួមជាមួយ​អធិការបតី​អាល្លឺម៉ង់ និង​នាយករដ្ឋមន្ត្រី​អ៊ីតាលី ដើម្បី​ជួបពិភាក្សា​ជាមួយ លោក ហ្សេ​លេន​ស្គី ផងដែរ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close