គម្រោង​វិនិយោគ​ថ្មីៗ​ចំនួន​៦​ទៀត បោះទុន​វិនិយោគ​ជិត ៨០​លាន​ដុល្លារ ឲ្យ​ដំណើរការ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ត្រូវបាន​អនុម័ត​គម្រោង​វិនិយោគ​ថ្មីៗ ចំនួន​៦​ទៀត សរុប​ទុនវិនិយោគ​ជិត​៨០​លាន​ដុល្លារ និង​អាចបង្កើត​ការងារ បានជា​ច្រើន​កន្លែង​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖
១. BAOSTEEL CAN MAKING (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​សំបក​កំប៉ុង​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្រាំង​លាវ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៥០,៧​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥៥​កន្លែង​។​
២. GTV MOTOR CO., LTD. គម្រោង​បង្កើត​រោងចក្រ​ដំឡើងរថយន្ត ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ​លេខ ៦ A និង ៦ B ផ្លូវជាតិ​លេ​៣ ភូមិ​អង្គ្រង ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ១៥,៦​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧៣៨​កន្លែង​។​
៣. GLOTEC (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ដើម​ឫស្សី ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អញ្ចាញ ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ទុនវិនិយោគ​ប្រមាណ ៤,៣​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤១​កន្លែង​។​
៤. ECKL PACKAGING CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​ថង់​ប្លា​ស្ទិ​ក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៣,១​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៣៤​កន្លែង​។​
៥. KONDA FURNITURE CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿងសង្ហារិម (​គ្រោង​ធ្វើ​ពី​អាលុយមីញ៉ូម ដែក និង​ជ័រ​) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កប់​ចិន ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,៣​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៥៣​កន្លែង​។​
៦. K FINE (CAMBODIA) GARMENT CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ A ផ្លូវ​ពៅ​រតនា ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,៩​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.២២០​កន្លែង​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close