ក្រសួង​ឧតុនិយម​ថៃ ព្រមាន​ពី​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​ខ្ពង់រាប ចុង​សប្តាហ៍​នេះ​

​បាងកក​៖ ក្រសួង​ឧតុនិយម​ថៃ បាន​ព្រមាន​ថា ប្រជាជន​នៅ​តំបន់​ខ្ពង់រាប ប្រទេស​ថៃ​អាច​ជួបប្រទះ​នឹង​ទឹកជំនន់​ទឹកភ្លៀង (Flash Flood) ចាប់ពី​ថ្ងៃអាទិត្យ ទី​១៩ ដល់ ២១ មិថុនា ដោយសារតែ​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី​។​

​ក្រសួង​ថៃ​បាន​ព្យាករណ៍​ថា ចាប់ពី​ថ្ងៃទី ១៦-១៨ ខែមិថុនា ខ្យល់មូសុង​និរតី​បាននិងកំពុង​ចុះខ្សោយ ខណៈ​ទំនាប​ខ្យល់មូសុង​នឹង​បក់​កាត់​ប្រទេស​មី​យ៉ាន់​ម៉ា និង​ឡាវ​ផ្នែក​ខាងលើ​។​
​ក្នុងអំឡុង​ពេលនេះ ភ្លៀង​ធ្លាក់​តិច​ជាមួយនឹង​ផ្គរ​រន្ទះ​ដោយឡែកៗ ទំនងជា​ភាគច្រើន​នៅ​ភាគ​ខាងលិច​ប្រទេស​ថៃ​។​

​ទោះជា​យ៉ាងណាក៏ដោយ ចាប់ពី​ថ្ងៃទី ១៩ ដល់​ថ្ងៃទី ២១ ខែមិថុនា ខ្យល់មូសុង​និរតី​នឹង​ខ្លាំង​វិញ ហើយ​ទំនាប​ខ្យល់មូសុង​នឹង​រំកិល​ចុះ​ពី​ពាសពេញ​ប្រទេស​មី​យ៉ាន់​ម៉ា និង​ភាគ​ខាងជើង​ប្រទេស​ឡាវ​។ បន្ទាប់មក នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​បន្ថែមទៀត​នៅ​ភាគ​ខាងលិច​ប្រទេស​ថៃ រួមជាមួយ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ដាច់ស្រយាល​នៅ​ភាគ​ខាងជើង ឦសាន​ខាងលើ ភាគ​ខាងកើត និង​ភាគខាងត្បូង​។​

​ក្រសួង​ថា ក្នុងអំឡុង​ពេលនេះ ប្រជាជន​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​អាច​បណ្តាលឱ្យ​មាន​ទឹកជំនន់​ទឹកភ្លៀង ដោយ​បន្ថែមថា ការដឹកជញ្ជូន​ទាំងអស់​គួរតែ​បន្ត​ការប្រុងប្រយ័ត្ន​បន្ថែម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close