ក្រុមហ៊ុនរថភ្លើងក្រោមដីដំបូងរបស់វៀតណាម ខាតបង់ជាង ២លានដុល្លារ
ក្រុមហ៊ុន Hanoi Metro ដែលដំណើរការខ្សែរថភ្លើងក្រោមដី Cat Linh-Ha Dong បានរាយការណ៍ពីការខាតបង់ចំនួន ៥៤ ពាន់លានដុង (២.៣២ លានដុល្លារ) ក្នុងឆ្នាំ ២០២១។
ការខាតបង់នេះ គឺចាប់តាំងពីក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការ នៅក្នុងឆ្នាំ ២០១៥ ជាមួយនឹងទំហំទឹកប្រាក់ ១៦០ ពាន់លានដុង (៦.៩ លានដុល្លារ) នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្ម។
របាយការណ៍នេះបង្ហាញពីប្រាក់ចំណូលត្រឹមតែ ៥ ពាន់លានដុង បន្ទាប់ពីខ្សែរថភ្លើងក្រោមដីដែលជាខ្សែទីមួយរបស់ប្រទេសនេះ បានចាប់ផ្តើមប្រតិបត្តិការ កាលពីខែវិច្ឆិកា ឆ្នាំមុន ដោយគេដឹថា ការចំណាយប្រតិបត្តិការរបស់ខ្លួនមានចំនួនជិត ៦០ ពាន់លានដុង។
របាយការណ៍នេះថា តម្លៃពលកម្មខ្ពស់គឺជាកត្តាចម្បងនៅក្នុងក្រុមហ៊ុនដែលកត់ត្រាការខាតបង់សុទ្ធចំនួន ៦៤ ពាន់លានដុង កាលពីឆ្នាំមុន។ ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុនបានប្រកាសពីការខាតបង់ចំនួន ២៣ ពាន់លានដុង។
អ្នកតំណាងក្រុមហ៊ុនបាននិយាយថា ការផ្ទុះឡើងនៃ Covid-19 លើកទីបួនដែលបានវាយប្រហារប្រទេសក្នុងខែមេសាឆ្នាំ ២០២១ ដែលតម្រូវឱ្យមានវិធានការរក្សាគម្លាតសង្គមយ៉ាងតឹងរ៉ឹងបានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងមូលរួមទាំងអាជីវកម្មដឹកជញ្ជូនផងដែរ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។