ពីថ្ងៃស្អែក រហូត​ដល់ចុងខែមិថុនា កម្ពុជា​អាចមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម លាយឡំដោយផ្គររន្ទះ និង​ខ្យល់កន្រ្តាក់

ភ្នំពេញ – តាមការជូនដំណឹង​របស់ក្រសួងធនធានទឹក និង​ឧតុនិយម នៅព្រឹក​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ​២០២២នេះ បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​នឹង​ទទួល​រងឥទ្ធិពល​ពីជ្រលង​ នៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយ​នៅ​លើភាគ​ខាងជើង​ប្រទេស​ថៃ ប្រទេសឡាវ និង​ប្រទេស​វៀតណាម ជាមួយ​នឹង​ខ្យល់​មូសុងនិរតី​បក់ក្នុង​ល្បឿន​ពីមធ្យម​ទៅ​បង្គួរ។

ស្ថានភាពបែបនេះ នឹងអាច​មានភ្លៀងធ្លាក់​នៅ​ក្នុង​កម្រិតពីតិចទៅបង្កួរ ជាមួយគ្នានោះ​បណ្តា​ផ្នែក​ខ្លះ នៃខេត្ត និង​រាជធានី អាច​មានភ្លៀងធ្លាក់​ច្រើន​ដោយ​អន្លើ លាយឡំទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់កន្រ្តាក់។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close