រដ្ឋមន្ត្រី​ក្រសួងកសិកម្ម អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ នៃ​ការបង្កើត​សម្ព័ន្ធ​កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម​និរន្តរភាព​កម្ពុជា

​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មិ​ថនា ឆ្នាំ​២០២២ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី រំលឹក​ខួប​អនុស្សាវរីយ​នៃ​ការបង្កើត​សម្ព័ន្ធ​កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម​និរន្តរភាព​កម្ពុជា (CASIC) រយ​:​ពេល ៣​ឆ្នាំ ដែល​ពិធី​នេះ​បាន​រៀបចំឡើង​នៅក្នុង​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (MAFF) និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អញ្ជើញ​មក​ក្រសួង ស្ថាប័ន​ពាក់ ព័ន្ធ ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ភ្ញៀវ​ជាតិ អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍ​។​

​បន្ទាប់ពី​មានមតិ​ស្វាគមន៍ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អាន​សន្ទរកថា​ជូន​អង្គពិធី​បាន​ជ្រាប​អំពី​សាវតារ នៃ​ការបង្កើត​សម្ព័ន្ធ​កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម​និរន្តរភាព​កម្ពុជា​នេះ​ឡើង​ក្នុង​គោលបំណង​គឺ​ដើម្បី​ជំរុញឱ្យមាន​ការទទួល​យក​កាន់តែ​ទូលំទូលាយ​នៃ​វិធីសាស្ត្រ និង​បច្ចេកទេស​ច្នៃប្រឌិត​ថ្មី​ទាំងនេះ ហើយ​វា​គឺជា​យន្តការ​ថ្នាក់ជាតិ​មួយ ដែល​ត្រូវបាន​បង្កើត​ឡើងជា​វេទិកា​សម្រាប់​ការលើក កម្ពស់​កសិកម្ម​អភិរក្ស​និង​ប្រពលវប្បកម្ម​និរន្តរភាព ឆ្ពោះទៅកាន់​ការផ្លាស់ប្តូរ​ជា​កសិកម្ម​អេកូឡូស៊ី​នៅក្នុង​ប្រទេស​កម្ពុជា និង​អាស៊ីអាគ្នេយ៍​។

​សម្ព័ន្ធ​គ្រប់គ្រង​ដោយ MAFF តាមរយ​:​គណៈកម្មការ​តម្រង់ទិស ដែល​សមាជិក​មកពី​ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួង​កិច្ចការនារី ក្រសួង​ធន ធាន​ទឹក និង​ឧតុនិយម និង​សភាពាណិជ្ជកម្ម​កម្ពុជា​។ សកម្មភាព​សំខាន់ៗ​ដែល​សម្ព័ន្ធ បាន​អនុវត្ត​ក្នុង​រយ​:​ពេល ៣​ឆ្នាំកន្លងមក លទ្ធផល​សម្រេចបាន បញ្ហា​ប្រឈម និង​ផែនការ​សកម្មភាព​អនុវត្ត​បន្ត សំណូមពរ និង​អនុសាសន៍​បន្ថែម​។

​ឯកឧត្តម​រដ្ឋមន្ត្រី ឆ្លៀត​យក​ឱកាស​នេះ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ អន្តរជាតិ ដៃគូ និង​ក្រុមការងារ​សម្ព័ន្ធ​ដែល​បានរួម​សហការ​អនុវត្ត ការងារ​ទទួលបាន​ល​ទ្ធ​ផល​ល្អប្រសើរ និង​បាន​គាំទ្រ​ឲ្យ​បន្តការងារ​កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម​និរន្តរភាព និង​កសិកម្ម​អេកូឡូស៊ី ឲ្យ​កាន់តែ​ល្អប្រសើរ ឈានឆ្ពោះ​ទៅកាន់​មាគ៌ា​ថ្មី​មួយ​សម្រាប់​ផលិតកម្ម​កសិកម្ម និង​ការគ្រប់គ្រង​ដីធ្លី និង​ជីវចម្រុះ និង​ការប្រមូល​កាបូន​ក្នុង​ដី​ប្រក​បម​ដោយ​និរន្តរភាព​។ បង្កើន​សមត្ថភាព​ច្នៃប្រឌិត និង​ទេ​ព្យ​កោសល្យ ដែលនាំឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ និង​សហគមន៍​កាន់តែ​ប្រសើរឡើង ក្នុង​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ និង​វិបត្តិ​សេដ្ឋកិច្ច​សកល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close