អឺរ៉ុប​ កំពុង​បង្ក​ផល​លំបាក​ដល់​ពលរដ្ឋ ដោយសារតែ​ការដាក់ទណ្ឌកម្ម​រុស្ស៊ី​

​ក្រុមបាតុករ​បង្ហាញ​ការខឹង​សម្បា​យ៉ាងខ្លាំង ដោយសារតែ ប្រាក់​ចំណាយ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​កើនឡើង​ខ្ពស់ ដោយសារតែ​ការជ្រៀតជ្រែក​របស់​ណា​តូ ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​។​

​សារព័ត៌មាន RT បាន​ផ្សាយ​ថា​ការធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ រៀបចំឡើង​ដោយ​សហជីព ដោយមាន​ការចូលរួម​ពី​ពលរដ្ឋ​ប្រមាណ ៨​ម៉ឺន​នាក់ នៅក្នុង​រដ្ឋធានី Brussels ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ច នា​ថ្ងៃទី ២០​ខែមិថុនា ។​

​ពលរដ្ឋ​រាប់សិប​ពាន់​នាក់​ដង្ហែរ​ក្បួន​ពេញ​ថ្នាល់ ហើយ​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង Brussels ត្រូវ​លុប​ជើងហោះហើរ ដោយសារតែ​បុគ្គលិក​នៅ​អាកាសយានដ្ឋាន ក៏​ចូលរួម​ធ្វើបាតុកម្ម​ផងដែរ ។ ចំណែក​សេវាកម្ម​ដឹកជញ្ជូន​សាធារណៈ​នៅក្នុង​ទីក្រុង​ក៏ត្រូវ​ផ្អាក​ផងដែរ​។​

​ក្រុមបាតុករ​បានស្នើ​ដល់​រដ្ឋាភិបាល​ប៊ែ​ល​ហ្ស៊ិ​ច​ដំឡើង​ប្រាកខែ និង​កាត់​បន្ថយពន្ធ ។ ក្រុមបាតុករ​ក៏បាន​អំពាវនាវ​ដល់​បណ្តា​រដ្ឋា​ភិ​បាល «​ចំណាយ​ប្រាក់​ដំឡើង​ប្រាក់ខែ​ដល់​ពលរដ្ឋ មិនមែន​យកទៅ​ទិញ​អាវុធ​នោះឡើយ​»​។​

​ទន្ទឹមនឹង​ប្រាក់​ចំណាយ​ប្រចាំថ្ងៃ​កើនឡើង​ខ្ពស ក្រុមបាតុករ​ក៏បាន​បង្ហាញ​ការខឹង​សម្បា​យ៉ាងខ្លាំង ចំពោះ សម្ព័ន្ធ​យោធា​ណា​តូ ដឹកនាំ​ដោយ​អាមេរិក បាន​ជ្រៀតជ្រែក​ចូលក្នុង​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​តំបន់​អឺរ៉ុប​។​

​ក្រុមបាតុករ​បានលើកឡើង​ថា ស្ថានភាព​តម្លៃ​ទំនិញ​ឡើងថ្លៃ ការចំណាយ​ប្រចាំថ្ងៃ​កើនឡើង​ខ្ពស់​គឺ​ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច​ជួប​ឧ​ប​ស័គ ដោយសារតែ​ការដាក់ទណ្ឌកម្ម​របស់​អឺរ៉ុប​ទៅលើ​ប្រទេស​រុស្ស៊ី ក៏ដូចជា​ការចូលរួម​ផ្តល់ជំនួយ​អាវុធ​របស់​ណា​តូ ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន សម្រាប់ធ្វើ​សង្គ្រាម​តទល់​ជាមួយ​រុស្ស៊ី​ទើប​ធ្វើ​ឲ្យ​រុស្ស៊ី​វាយបក​វិញ បង្ក​ផល​លំបាក់​យ៉ាងខ្លាំង ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ក្នុង​តំបន់​អឺរ៉ុប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close