ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីបញ្ជីមុខទំនិញ ដែលត្រូវរឹតត្បិត ក្នុងការនាំចូលមកប្រទេសតួកគី
យោងលិខិតលេខ ៨៧២ អរ.កបទ.សអ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង កំណត់ទូតលេខ Z-2022/10605253/34526256
ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ របស់ស្ថានទូតសាធារណរដ្ឋតួកគីនៅភ្នំពេញ ស្តីពីបញ្ជីមុខទំនិញដែលត្រូវរឹតត្បិតនៅប្រទេសតួកគី។
ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់
អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាដែលជាផលិតករ ឬអ្នកនាំចេញទាំងអស់ឱ្យបានជ្រាបថាអនុលោមតាមអនុសាសន៍របស់អង្គការពិភពលោកខាងសុខភាពសត្វ (The World Organization for Animal Health) និងក្របខ័ណ្ឌនៃបទប្បញ្ញត្តិសុខភាពក្នុងការនាំចូលសត្វរស់និងផលិតផលធ្វើពីសត្វ ក្រសួងកសិកម្មនិងរុក្ខាប្រម៉ាញ់ នៃសាធារណរដ្ឋតួកគី បានចេញនូវបញ្ជីមុខទំនិញដែលត្រូវរឹតត្បិតក្នុងការនាំចូលមកប្រទេសតួកគី ដូចមានជូនភ្ជាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ដែលជាផលិតករ ឬអ្នកនាំចេញទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។