ម្ចាស់បុរីវីអាយភី ត្រូវ​ក្រុមហ៊ុន​មួយ​ប្រកាស​ឲ្យ​ចូល​ខ្លួន​ដោះ​ស្រាយ​បំណុល

ម្ចាស់បំណុល​បានប្រកាស​ជា​សាធារណៈ​ឲ្យ​លោក​ឧកញ៉ា ហម រ៉​ន និង​លោក​ឧកញ៉ា វន វណ្ណៈ ដែលជា​ម្ចាស់​ក្រុមហ៊ុន បុរី​វី​អាយ​ភី (VIP) ចូលខ្លួន​ដោះស្រាយ​ជាបន្ទាន់ និង​បាន​ព្រមាន​ថា បើសិនជា​មិន​ចូល​ដោះស្រាយ​បំណុល​ឲ្យ​បាន​មុន​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ​ទេ នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​ម្ចាស់បំណុល​បាន​ជូនដំណឹង​ថា “​សូម​ជូនដំណឹង​ដល់​លោក​ឧកញ៉ា​ទាំងពីរ ដែលជា​ម្ចាស់​បុរី VIP សូម​លោក​ឧកញ៉ា​ទាំងពីរ​ចូលរួម​ដោះស្រាយ​បំណុល ខាង​ក្រុមហ៊ុន​យើងខ្ញុំ​ជាបន្ទាន់ បុគ្គល​ពីរ​នាក់​នេះ​មានការ​ដោះសារ​នឹង​លើក​ថ្ងៃជា​ច្រើន​សារបើ​លោក​ឧកញ៉ា​ទាំងពីរ​មិន​ចូលរួម​ដោះស្រាយ​បំណុល​មុន​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ យើង​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​”​។​

​ទាក់ទង​ការប្រកាស​របស់​ម្ចាស់បំណុល​ខាងលើនេះ លោក​ឧកញ៉ា ហម រ៉​ន និង​លោក​ឧកញ៉ា វន វណ្ណៈ ដែលជា​ម្ចាស់​ក្រុមហ៊ុន បុរី​វី​អាយ​ភី (VIP) មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែមិថុនា​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close