ការដាក់ទណ្ឌកម្ម​រប​ស់លោក​ខាងលិច មិន​ប៉ះពាល់​ដល់​រុស្ស៊ី​ឡើយ ដោយ​ទីក្រុង​មូ​ស្គូ​បង្វែង​ទិស​មកកាន់​អាស៊ី​

​ប្រធានាធិបតី​ពូ​ទីន បានប្រកាសថា​រុស្ស៊ី​បានកំណត់​គោលដៅ​នៃ​លំហូរ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​កិច្ចការបរទេស​ទៅកាន់​ប្រទេសជិតខាង​ដែលមាន​ទំនុកចិត្ត ដូចជា​ចិន​និង​ឥណ្ឌា ព្រមទាំង​ប្រទេស​ផ្សេងទៀត​នៅ​តំបន់​អាស៊ី​។​

​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ ជាមួយ​បណ្តា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុង​រីកចំរើន (BRICS) នៅ​ថ្ងៃទី ២២​ខែមិថុនា ប្រធានាធិបតី​ពូ​ទីន បាន​បញ្ជាក់ថា រុស្ស៊ី បានកំណត់​គោលដៅ​សេដ្ឋកិច្ច​ឆ្ពោះទៅកាន់​ប្រទេស​ដែលមាន​ទំនុកចិត្ត​ដូចជា ប្រេ​ស៊ី​ល ចិន ឥណ្ឌា អាហ្វ្រិក​ខាងត្បូង​…​ក្នុងពេលដែល​ប្រទេស​លោកខាងលិច​បង្កើន​ការដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី​។​

​លោកពូ​ទីន​បាន​បញ្ជាក់ថា «​យើង​កំពុងតែ​សកម្ម​ចុ​ល​រួម​នៅក្នុង​ការកំណត់​ទិសដៅ​ពាណិជ្ជកម្ម ជា​ប្រព័ន្ធ​ទៅកាន់​ដៃគូ​ដែល​គួ​ឲ្យ​ទុកចិត្ត​»​។ ប្រធានាធិបតី​ពូ​ទីន​បាន​បញ្ជាក់ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​រុស្ស៊ី​និង​បណ្តា​ប្រទេស ស្ថិតនៅក្នុង​ក្រុម​ប្រទេស​(BRICS)​បាន​កើនឡើង​៣៨% កិត​ជា​ទឹកប្រាក់ ជាង​៤៥​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ ២០២២​។​

​រុស្ស៊ី​បាន​បង្កើន​ការនាំ​ប្រេង​ទៅកាន់​ប្រទេស​ចិន​និង​ឥណ្ឌា​។ ចិន​បាន​បង្កើន​ការទិញ​ប្រេង​ពី​រុស្ស៊ី​ខ្ពស់បំផុត​មិន​ធ្លាបមាន​ក្នុង​រយៈពេល ៥​ខែ​ដើមឆ្នាំ​២០២២ ។ តាម​តួលេខ​ពី​នាយកដ្ឋាន​ពន្ធដា​ចិន​បាន​បញ្ជាក់ថា រុស្ស៊ី​ជា​ប្រទេស​ផ្គត់ផ្គង់​ប្រេង​នាំមុខគេ ដោយ​ការ​ផ្ត​គ់ង​ផ្គង់​កើនឡើង​២៩% បើ​ប្រៀបធៀប​នឹង​ខែ​មុន និង​កើនឡើង​៥៥%​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២១៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close