រដ្ឋមន្ត្រីក្រសួង​អប់រំ​៖​ការហាត់​យោ​គៈ​ដើម្បី​អបអរសាទរ​ការ​ប្រារព្ធ​ទិវា​យោ​គៈ​អន្តរជាតិ

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២២ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​តំណាង​ដៃគូ​អភិវឌ្ឍ​រាប់រយ​នាក់ បាន​ចូលរួម​ក្នុង​វគ្គ​យោ​គៈ ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោកជំទាវ​បណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ដើម្បី​អបអរសាទរ​ទិវា​យោ​គៈ​អន្តរជាតិ ដោយ​នេះ​ជា​លើក​ទី​២​ហើយ បន្ទាប់ពី​ការរៀបចំ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ នា​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប​។​

​សូមជម្រាបថា កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៤ មហាសន្និបាត​អង្គការសហប្រជាជាតិ បានអនុម័ត​សេចក្តីសម្រេច​ជា​ឯកច្ឆ័ន្ទ ដោយ​ប្រកាស​យក​ថ្ងៃទី​២១ ខែមិថុនា ជា​ទិវា​យោ​គៈ​អន្តរជាតិ​។

​បច្ចុប្បន្ន​ការធ្វើ​យោ​គៈ​ត្រូវ​មហាជន​ទូទាំង​ពិភពលោក​ចាប់អារម្មណ៍ និង​គាំទ្រ​លើ​ការហាត់​យោ​គៈ តាមបែប​ប្រពៃណី​ឥណ្ឌា​បុរាណ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close