បង្ក្រាបបានហើយ! ជនដៃដល់ និងបក្ខពួក ករណីផ្ទុះអាវុធបណ្ដាលឲ្យអធិការរងនគរបាលក្រុងព្រះសីហនុ រងរបួស
ព្រះសីហនុ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញដឹកនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហកាជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ ស្នងការដ្ឋាននគរបាលខេត្តរតនគីរី ធ្វើការបង្ក្រាបករណីផ្ទុះអាវុធ បណ្ដាលឲ្យរងរបួសអធិការង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៣៖០០នាទី នៅចំណុចភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានជនសង្ស័យចំនួន៦នាក់ រួមមានដូចខាងក្រោម៖
1-ឈ្មោះ HUYNH MINH NHAT ភេទប្រុស អាយុ30ឆ្នាំ ជនជាតិវៀតណាម (ជនដៃដល់)។
2-ឈ្មោះ BUI QUYNG THIEN ភេទស្រី អាយុ24ឆ្នាំ ជនជាតុវៀតណាម (ប្រពន្ធជនដៃដល់)។
3-ឈ្មោះ DINH THANH XUYEN អាយុ25ឆ្នាំ ជនជាតិវៀតណាម (បក្ខពួក)។
4-ឈ្មោះ ប៊ុន រតនា ភេទប្រុស ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)។
5-ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ29ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)។
6-ឈ្មោះ ឈុន ទិត្យបូរ៉ា អាយុ35ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលក្រុងព្រះដីហនុ នៃស្នងការដ្ឋាននគរបាលខេត្តព្រះដីហនុ ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។