ថៃ ដកចេញ​កាតព្វកិច្ច​ពាក់​ម៉ាស់ នៅ​ទីសាធារណៈ​

បាងកក​៖ ការពាក់​ម៉ាស់​មុខ​នៅ​ខាងក្រៅ​គឺ​មិនចាំបាច់​ទៀត​ទេ ដោយសារ​ស្ថានភាព Covid-19 នៅក្នុង​ប្រទេស​ថៃ​កំពុងមាន​ភាពប្រសើរឡើង នេះ​បើ​យោងតាម​បញ្ជា​ដែល​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី Prayut Chan-o-cha ចេញផ្សាយ នា​ថ្ងៃទី​២៤ មិថុនា​។ ក្រៅពីនេះ ការដាក់កំហិត Covid-19 ផ្សេងទៀត​ក៏​ត្រូវបាន​បន្ធូរបន្ថយ​ផងដែរ​។​

​សេចក្តីប្រកាស​មួយ​ដែល​បានចេញ​ផ្សាយ​នៅលើ​គេហទំព័រ Royal Gazette ថា​វិធានការ​ដូចខាងក្រោម​ត្រូវបាន​ដកចេញ​ឬ​បន្ធូរបន្ថយ​មាន​ប្រសិទ្ធភាព​ភ្លាមៗ ដូចជា ខេត្ត​ទាំង ៧៧ ត្រូវបាន​ចាត់ថ្នាក់​ជា​តំបន់​បៃតង ឬ​តំបន់​ឃ្លាំមើល ខណៈដែល​តំបន់​សាកល្បង​ទេសចរណ៍ (​តំបន់​ពណ៌​ខៀវ​) ត្រូវបាន​លុបចោល​។​

​ជាការ​កត់សម្គាល់ គឺ​ការពាក់​ម៉ាស​នៅ​ខាងក្រៅ​គឺជា​ការស្ម័គ្រចិត្ត លើកលែងតែ​នៅ​តំបន់​ដែលមាន​មនុស្ស​ច្រើន និង​តំបន់​ដែលមាន​ខ្យល់​ចេញចូល​មិនល្អ​។ អ្នក​ដែលមាន​ហានិភ័យ​ខ្ពស់​ក៏ត្រូវ​បាន​ណែនាំ​ឱ្យ​ពាក់​ម៉ាស​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close