ថៃ គ្រោង​បង្កើត​ផ្លូវ​រថយន្តក្រុង​ទៅ​ឡាវ និង​វៀតណាម​

​រាជរដ្ឋាភិបាល​ថៃ កំពុង​ធ្វើ​ផែនការ​បង្កើត​ផ្លូវ​រថយន្តក្រុង ភ្ជាប់​ទៅ​ប្រទេស​ឡាវ និង​វៀតណាម​ជា​ផ្នែក​មួយ​នៃ​ការជំរុញ​វិស័យ​ទេសចរណ៍​។​

​ផ្លូវ​ឡានក្រុង ប្រវែង​៣០០​គីឡូម៉ែត្រ​នេះ​នឹង​ភ្ជាប់​ពី​ខេត្ត Nakhon Phanom ភាគ​ខាងជើង​ប្រទេស​ថៃ ទៅ​ទីប្រជុំជន Thakhek ភាគខាងត្បូង​ប្រទេស​ឡាវ និង ខេត្ត Ha Tinh តំបន់​ភាគ កណ្តាល​ប្រទេស​វៀតណាម ។​នេះ​បើតាម​ការចេញផ្សាយ​រប​ស់ The Laotian Times ។​

​ក្រសួង​ដឹកជញ្ជូន​ថៃ​បានបញ្ជាក់​ថ្មីៗ​នេះ​ថា ខ្លួន​កំពុង​ព្យាយាម ព​ន្លឿ​ន​ដំណើរការ​បើកផ្លូវ រួមទាំង​ស្នើឱ្យ​ឡាវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ កិច្ចប្រជុំ​ក្រុម ការងារ​ត្រីភាគី​លើក​ទី​ពីរ​ឱ្យបាន​ឆាប់​តាម​ដែល​អាច ធ្វើទៅបាន ដើម្បី​ពិភាក្សា​អំពី​គំរូ​សេវាកម្ម និង​ធ្វើ​កិច្ចព្រមព្រៀង ជា​ផ្លូវការ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close