ស្រុតវេទិការ ប្រកួត គោជលនៅកូឡំបី ស្លាប់និងរបួសជាង៧០ នាក់
ភាពចលាចលកើនឡើងនៅក្នុងទីក្រុង Espinal ប្រទេសកូឡំប៊ីនៅថ្ងៃទី២៦ខែមិថុនា ក្រោយពេលវេទិកាធ្វើពីឈើ សម្រាប់ទស្សនាការប្រកួតប្រកួតគោជល់ ប្រពៃណីរបស់ប្រទេសនេះបានបាក់ស្រុត។
តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់ ហេតុការខាងលើបណ្តាលឲ្យមនុសស ៤នាក់ស្លាប់ និងជាង ៧០នាក់រងរបួស។ ក្រោយហេតុការខាងលើ គោជល បានរួចចេញក្រៅ ដេញជល់មនុស្សពេញទីក្រុង បណ្តាលឲ្យមានភាពចលាចលកើតឡើង ។ ទីក្រុង Espinal មានពលរដ្ឋប្រមាណជិត ៦ម៉ឺននាក់រស់នៅ។
សារព័ត៌មាន El Tiempo របស់ប្រទេសកូឡំប៊ី បានផ្សាយថា អ្នករងរបួសមានគ្រប់អាយុ មានទាំងស្រីមានទាំងប្រុស ប៉ុន្តែសារព័ត៌មានាងលើ មិនបានបញ្ជាក់ពីមូលហេតុ បណ្តាលឲ្យគ្រោះថ្នាក់ខាងលើកើតឡើងនោះឡើយ។
អភិបាលក្រុង Espinal លោក Jose Ricardo Orozco បានឲ្យដឹងថា «មានមនុស្ស ៤នាក់ស្លាប់ ក្នុងនោះមានស្ត្រីពីរនាក់ បុរសម្នាក់និងកុមារម្នាក់។
ពិធីប្រកួតគោជលនៅថ្ងៃទី ២៦ខែមិថុនា គឺជាពិធីប្រចាំឆ្នាំតាមប្រពៃណី ដើម្បីលើកដំកើងព្រះ Peter និង Paul ជាកូនសិស្សផ្ទាល់របស់ព្រះយ៉េស៊ូ និងជាអ្នកបានលះបង់ដើម្បីសាសនា គ្រិស្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។