USAID ប្រគល់​ម៉ាស៊ីន កាំរស្មី​អ៊ិ​ក្ស​ប្រភេទ​ឌីជីថល​ទំនើប ៦​ម៉ាស៊ីន ជូន​ដល់​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន​

​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID បានប្រគល់​ម៉ាស៊ីន​កាំរស្មី​អ៊ិ​ក្ស​ប្រភេទ​ឌីជីថល​ទំនើប​ចំនួន ៦​ម៉ាស៊ីន ជូន​ដល់​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន (CENAT) និង​មន្ទីរ​សុខាភិបាល​ខេត្ត ដែល​ប្រព្រឹត្ត​នៅ​ការិយាល័យ​របស់ CENAT​។​

​លោកស្រី Erin Nicholson នាយិកា​បេសកកម្ម​ស្តីទី របស់ USAID បាន​មានប្រសាសន៍ថា​៖ ការលុបបំបាត់​ជំងឺរបេង គឺជា​អាទិភាព​សកល ហើយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID មាន​មោទកភាព​ក្នុងការ​គាំទ្រ​ដល់​ការប្តេជ្ញាចិត្ត​របស់​ក្រសួងសុខាភិបាល ដើម្បី​បញ្ចប់​ជំងឺរបេង​នៅ​កម្ពុជា​អោយបាន​ត្រឹម​ឆ្នាំ ២០៣០​។

​ម៉ាស៊ីន​កាំរស្មី​អ៊ិ​ក្ស ដែល​ប្រគល់ជូន​នេះ នឹង​ជួយ​កម្មវិធី​ជាតិ​ក្នុងការ​ស្វែងរក​អ្នក​សង្ស័យ​ជំងឺរបេង​ដែល​បាត់ដាន​នៅក្នុង​សហគមន៍ និង​ជួយ​ធ្វើ​ឲ្យ​សុខភាព​របស់​ប្រជាជន​កម្ពុជា​ដែល​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​នេះ​មាន​ភាពប្រសើរឡើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close