ឯកឧត្តម ស សុខា បិទ​ការប្រកួត​កីឡា​ប៊ូល និង​ប៉េតង់ ពានរង្វាន់​ឯកឧត្តម ស សុខា ឆ្នាំ​២០២២ ប្រចាំខេត្ត​បាត់ដំបង

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​ការប្រកួត​កីឡា​ប៊ូល និង​ប៉េតង់ ពានរង្វាន់​ឯកឧត្តម ស សុខា ឆ្នាំ​២០២២ ប្រចាំខេត្ត​បាត់ដំបង រៀបចំ​ដោយ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២​នេះ​។​

​ការប្រកួត​ដណ្តើមពាន​រង្វាន់​នេះ​មាន​រយៈពេល​៣​ថ្ងៃ ដោយមាន​៣៩​ក្លិប​-​សមាគម​បាន​ចូលរួម និង​មាន​កីឡាករ កីឡាការិនី សរុប​ចំនួន ២០៧​នាក់ (​កីឡាការិនី​៤០​នាក់​)​។

​វិញ្ញាសា​ដាក់​ឲ្យ​មាន​ចំនួន​៧ រួមមាន​៖ ១. ៣​ទល់​៣​នាក់ បុរស​អាយុ ៤៦​ឆ្នាំ​ឡើង​, ២. ៣​នាក់​ទល់​៣​នាក់ បុរស​អាយុ ១៩​ឆ្នាំ ដល់ ៤៥​ឆ្នាំ​, ៣. ៣​ទល់​៣​នាក់ យុវជន​អាយុ​ក្រោម ១៩​ឆ្នាំ​, ៤. វិញ្ញាសា ៣​ទល់​៣​នាក់​នារី អាយុ​ក្រោម ១៩​ឆ្នាំ ៥.​វិញ្ញាសា​វាយយក​ពិន្ទុ បុរស​, ៦. វិញ្ញាសា​វាយយក​ពិន្ទុ បុរស​-​នារី និង​ទី​៧. វិញ្ញាសា​ចម្រុះ​បុរស​-​នារី ៣​នាក់​ទល់​៣​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close