រដ្ធបាលខេត្តព្រះសីហនុប្រេីកណ្តាប់ដៃដែកលេីក្រុមអាណាធិបតេយ្យចាប់ដីនិងអ្នកនៅពីក្រោយខ្នង
(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា ចំពោះករណីនេះអភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យបញ្ជូនក្រុមនេះទៅកាន់តុលាការ ដើម្បីកាត់ទោសប្រសិនជារកឃើញថាល្មើសច្បាប់មែននោះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ មិនគាំទ្រដាច់ខាតរាល់អំពើល្មើសច្បាប់ទាំងឡាយ ជាពិសេសការរំលោភដីធ្លីរបស់ប្រជាពលរដ្ឋនេះ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានដាក់ចេញបទបញ្ជាដល់កងរាជអាវុធហត្ថខេត្ត និងអភិបាលស្រុកព្រៃនប់ ឲ្យចុះបង្ក្រាបក្រុមអានាធិបតេយ្យប្រដាប់អាវុធមួយក្រុម ដែលបាននិងកំពុងរំលោភកាន់កាប់ដីធ្លី និងកាប់បំផ្លាញផលដំណាំ របស់ប្រជាពលរដ្ឋនៅចំនុចតំបន់កោះក្របី ភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានមេខ្លោងបញ្ជាពីក្រោយខ្នង។ លទ្ធផល កងរាជអាវុធហត្ថ បានឃាត់ខ្លួនពួកអានាធិបតេយ្យនេះបានចំនួន០៧នាក់ និងបានដកហូតអាវុធចំនួន០២ដើម ព្រមទាំងសំភារៈបទល្មើសមួយចំនួនទៀត កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១។ ចំពោះក្រុមអនាធិបតេយ្យទន្ទ្រានដីធ្លី រួមទាំងមេខ្លោងនៅពីក្រោយខ្នងទាំងអស់ ត្រូវដកខ្លួនចេញឲ្យឆាប់បើមិនចង់ជាប់ទោស។ ចាប់ពីពេលនេះទៅរដ្ឋបាលខេត្ត នឹងរិតបន្តឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ព្រោះកន្លងមកអប់រំណែនាំយូរណាស់មកហើយ តែអ្នកខ្លះហាក់មិនបានចូលរួមសហការសោះ។
ករណីនេះកម្លាំងអាវុធហត្ថ បាននិងកំពុងបន្តនីតិវិធី ព្រមទាំងតាមស្វែងរកបក្ខពួកមេខ្លោងដែលនៅពីក្រោយខ្នងមកទទួលខុសត្រូវចំពោះមុខច្បាប់។
ក្រុមប្រដាប់អាវុធទាំងនេះ បានចូលមករំលោភយកដីធ្លី និងកាប់បំផ្លាញផលដំណាំរបស់ពួកគាត់ ព្រមទាំងគំរាមកំហែង ប្រសិនបើប្រជាពលរដ្ឋណាហ៊ានចេញមុខតវ៉ា។ មិនត្រឹមតែប៉ុណ្ណោះក្រុមប្រដាប់អាវុធទាំងនេះ ពេលខ្លះបាញ់បោះពេលយប់ ដែលបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋទៀតផង។
ប្រតិបត្តិការបង្ក្រាបក្រុមអានាធិបតេយ្យនេះ ប្រជាពលរដ្ឋសាទរយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់អភិបាលខេត្ត អភិបាលស្រុក និងកងរាជអាវុធខេត្ត កងរាជអាវុធហត្ថស្រុក ដែលបានផ្តល់យុត្តិធម៌ជូនពួកគាត់។ ក្នុងនោះប្រជាពលរដ្ឋ បានទទូចដល់អភិបាលខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ឲ្យស្វែងរកមេខ្លោងដែលនៅពីក្រោយខ្នង ជនប្រដាប់អាវុធមួយក្រុមនេះឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់៕គួរបញ្ជាក់ថាចំពោះចំណាត់ដ៏ក្តៅគគុករបស់រដ្ធបាលខេត្តព្រះសីហនុមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ធនិងសូមអោយការទប់ស្កាត់បង្រ្កាបក្រុមអាណាធិបតេយ្យទន្រ្ទានដីព្រៃរបស់រដ្ធអោយដូចភ្លៀងរលឹមកុំធ្វេីតែប្រជាពលរដ្ធតូចទាបទុកអាធំជាឆ្នាំងបាយ?ដូចពាក្យចាស់ពោលថាគោះទឹកអោយត្រីចូលមងណា?ពាក់ពន្ធ័និងការបង្រ្កាបក្រុមអាណាធិបតេយ្យទន្រ្ទានដីនៅខេត្តព្រះសីហនុនេះក្រុមអ្នកតាមដានសង្គមបានសម្តែងនូវក្តីអបអរសាទរយ៉ាងខ្លាំងនូវចំណាត់ការរបស់រដ្ធបាលខេត្តព្រះសីហនុលោកយន្តមីនប៉ុន្តែក្រុមអ្នកតាមដានសង្គមសំណូមពរសូមអោយចំណាត់ការបង្រ្កាបនិងទប់ស្កាត់ក្រុមដេីររំលោភយកដីប្រជាពលរដ្ធនិងដីរបស់រដ្ធសូមអោយមានចំណាត់ការស្មេីមុខច្បាប់និងស្មេីភាពកុំធ្វេីតែអាតូចតាចនិងរក្សាទុកក្រុមអ្នកធំដេីម្បីលក់ចែកលុយគ្នាដូចករណីដីតំបន់ប៉ោយម៉ាចូវកន្លងមក៕ពាក់ពន្ធ័និងការលេីកឡេីងរបស់ក្រុមអ្នកតាមដាននិងប្រជាពលរដ្ធនិងក្តីកង្វល់នេះខ្មែរ៧មករាបានសំុការពន្យល់ពីលោកយន្តមីន អភិបាលខេត្តព្រះសីហនុលោកបានប្រាប់ខ្មែរ៧មករាតាមទូរសព្ឌ័កាលពីព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៨អោយដឹងថាពាក់ពន្ឌ័និងការបង្រ្កាបនិងទប់ស្កាត់ក្រុមអ្នដេីរចាប់ដីអណាធិបតេយ្យនៅក្នុងខេត្តព្រះសីហនុនេះខាងកម្លាំអាវុធហត្តខេត្តកំពុងចាត់ការបញ្ជូនទៅស្តាប័នតុលាដេីម្បីមានវិធានការ៕លោកអភិបាលខេត្តបានបន្តថាចាប់ពីថ្ងៃនេះទៅរដ្ឌបាលខេត្តនិងប្រេីកណ្តាប់ដៃដែកនិងបង្រ្កាបក្រុមអាណាធិបតេយ្យនិងមេខ្លោងដែលនៅពីក្រោយការទន្រ្ទានដីព្រៃរបស់រដ្ធដោយមិនអត់ឱនបានឡេីយព្រោះកន្លងមកអាជ្ញាធរខេត្តធ្លាប់បានធ្វេីសេចក្តីជូនដំណឹងនិងហៅមកធ្វេីកិច្ចសន្យាជាច្រេីនដងច្រេីនសារអោយបញ្ឃប់និងដកខ្លួនចេញពីការរុករានទន្រ្ទានដីព្រៃរបស់រដ្ឌជាបន្ទាន់បេីពុំដូច្នេាះទេអាជ្ញាធរខេត្តនិងមានចំណាត់ការទៅតាមផ្លូវច្បាប់៕លោកយន្តមីនបានបន្តថាចាប់ពីថ្ងៃនេះទៅរដ្ឌបាលខេត្តព្រះសីហនុបានស្នេីអោយអ្នកពាក់ពន្ធ័និងអ្នកនៅពីក្រោយត្រូវតែដកខ្លួនចេញបេីមិនដូច្នោះទេនិងត្រូវប្រឈមចំពោះមុខច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។