កំពុងចុះចត! យន្តហោះ១គ្រឿងខូចកង់ ប៉ុន្តែបានចុះចតដោយសុវត្ថិភាព នៅទីក្រុងហាណូយ
យន្តហោះមួយគ្រឿងដែលហោះចេញពីទីប្រជុំជន Da Lat នៃតំបន់ Central Highlands ទៅកាន់ទីក្រុងហាណូយ បានខូចកង់ ប៉ុន្តែបានចុះចតដោយសុវត្ថិភាព ។
យន្តហោះ Airbus 320 ទើបតែបានហោះចេញពីអាកាសយានដ្ឋាន Lien Khuong នៅពេលថ្ងៃត្រង់ ថ្ងៃសៅរ៍ចុងសប្តាហ៍ ដោយដំបូងឡើយ បុគ្គលិកអាកាសយានដ្ឋានបានប្រទះឃើញបំណែកកៅស៊ូនៅលើដី ដែលគេសង្ស័យថា ជាបំណែកនៃកង់យន្តហោះ។
ការរកឃើញនេះត្រូវបានទាក់ទងទៅកាន់អាកាសយានដ្ឋាន Noi Bai ទីក្រុងហាណូយ ជាកន្លែងដែលយន្តហោះបានចុះចតដោយសុវត្ថិភាព នៅម៉ោងប្រហែល ១២៖១៣នាទី យប់រំលងអធ្រាត្រ ។
តំណាងអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បាននិយាយថា អាជ្ញាធរបានស្នើសុំអ្នកបច្ចេកទេស ដើម្បីធ្វើការត្រួតពិនិត្យ ហើយបានរកឃើញថា កង់មួយរបស់យន្តហោះពិតជាខូចមែន។
ទោះជាយ៉ាងណាក៏ដោយសម្ពាធខាងក្នុងរបស់វានៅតែស្ថិតក្នុងកម្រិតធម្មតា ។ ប៉ុន្តែ ការស៊ើបអង្កេតកំពុងបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។