មី​យ៉ាន់​ម៉ា ដុតបំផ្លាញ​គ្រឿងញៀន តម្លៃ​ជាង ៥០០​លាន​ដុល្លារ​

​យ៉ាំង​ហ្គូ​ន​៖ អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បាន​អះអាងថា ខ្លួន​បាន​ដុតបំផ្លាញ​គ្រឿងញៀន​ដែលមាន​តម្លៃ​ជាង​កន្លះ​ពាន់​លាន​ដុល្លារ​។​

​ការដុត​បំផ្លាញ​គ្រឿងញៀន​នេះ​ធ្វើឡើង កាលពី​ចុង​សប្តាហ៍ ដែល​មី​យ៉ាន់​ម៉ា​ថា​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​លុបបំបាត់​សម្រាប់​ទិវា​គ្រឿងញៀន​ពិភពលោក ខណៈដែល​អង្គការសហប្រជាជាតិ​ព្រមាន​ថា ការផលិត​មេ​តំ​ហ្វេ​តា​មីន​នៅក្នុង​តំបន់​កំពុង​ឈានដល់​កម្រិត​កំណត់ត្រា​។​

​អាជ្ញាធរ​បាន​និយាយថា ហេ​រ៉ូ​អ៊ី​ន​ជិត​ពីរ​តោន និង​ថ្នាំ​គ្រាប់​ថ្នាំ “​យ៉ា​បា​” ជាង ៦៣០ លាន​គ្រាប់ ត្រូវបាន​ដុតបំផ្លាញ​ចោល នៅក្នុង​ពិធី​នានា ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ប្រទេស​មី​យ៉ាន់​ម៉ា ទីក្រុង​យ៉ាំង​ហ្គូ​ន កណ្តាល​ទីក្រុង Mandalay និង​រដ្ឋ Shan នៅ​ភាគ​ខាងជើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close