ថ្ងៃនេះ! កម្ពុជា ប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ១៩ចំនួន ១០នាក់ ក្នុងនោះ ៨នាក់ ឆ្លងក្នុងសហគមន៍ បន្ទាប់ពីសូន្យកូវីដរយៈពេល៥២ថ្ងៃ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រកាសថា រកឃើញករណីអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១០នាក់ ដែលក្នុងចំណោមនោះ មានមនុស្ស ៨នាក់ ជាករណីឆ្លងក្នុងសហគមន៍។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកកើតកូវីដ១៩ សរុបចំនួន ១៣ម៉ឺន ៦ពាន់ ២៧២នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១៣ម៉ឺន ៣ពាន់ ២០៦នាក់ និងអ្នកស្លាប់សរុប ៣ពាន់ ៥៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។