ក្រសួងបរិស្ថាន ធ្វើ​ទស្សនកិច្ច​ស្វែងយល់​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ធម្មជាតិ នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម “​ភ្នំ​គូលែន និង​បឹង​ទន្លេសាប

គម្រោង និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍ធម្មជាតិ​កម្ពុ​ជា​» (CSLEP) នៃ​ក្រសួងបរិស្ថាន បានរៀបចំ​ទស្សនកិច្ច ស្វែងយល់​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ធម្មជាតិ នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម “​ភ្នំ​គូលែន និង​បឹង​ទន្លេសាប ភូមិសាស្ត្រ​ខេត្តសៀមរាប រយៈពេល​បី​ថ្ងៃ ពីថ្ងៃ​ទី​២៨ ដល់ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ក្នុង​គោលបំណង​សំខាន់ ១)​បង្ហាញ​ពី​វឌ្ឍនភាព និង​ផែនការ សកម្មភាព​គម្រោង – ២)​ពិនិត្យ​ទិដ្ឋភាព​ជាក់ស្ដែង​លើ​អនុសាសន៍​នានា​ដែលជា​លទ្ធផល​នៃ​ការសិក្សា​រៀបចំ ចក្ខុវិស័យ និង​ផែនការ​វិនិយោគ​អេកូ​ទេសចរណ៍ )​បង្ហាញ​សក្តានុពល​សម្រាប់​ការវិនិយោគ​អេកូ​ទេសចរណ៍ ប្រកបដោយ​និរន្តរភាព និង​៤)​ស្វែងយល់​ពី​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍ នៅ​តំបន់​ឧទ្យាន​ជាតិ ព្រះ​ជ័យវរ្ម័ន​-​នរោត្តម “​ភ្នំ​គូលែន​» និង​បឹង​ទន្លេសាប ។​

​ជាមួយគ្នា ដំណើរ​ទស្សនៈកិច្ច​សិក្សា​នេះ ក៏​មានការ​បង្ហាញជូន ថ្នាក់ដឹកនាំ និង​ក្រុមការងារ​អនុវត្តន៍​គម្រោង​ក៏ដូចជា​ក្រុមការងារ​ធនាគា​ពិភពលោក នូវ​វឌ្ឍនៈភាព​គម្រោង សក្តានុពល​គាំទ្រ​សកម្មភាព​អេកូ​ទេសចរណ៍ និង​កន្លែង​ទាក់ទាញ​ទេសចរណ៍​ផ្សេងទៀត ដែល​រកឃើញ​ក្នុង​តំបន់​ហេដ្ឋារចនាសម្ព័ន្ធ និង​ការតភ្ជាប់​ជា​យុទ្ធសាស្ត្រ​ដែលជា​កត្តា​រួមផ្សំ​សំខាន់​ក្នុង​ការរៀបចំ​ចក្ខុវិស័យ និង​ផែនការ​វិនិយោគ​អេកូ​ទេសចរណ៍​នៅក្នុង​ឧទ្យាន​ជាតិ និង​តំបន់​បឹង​ទន្លេសាប ។​

​សូមបញ្ជាក់ថា​គម្រោង​CSLEP កំពុង​អនុវត្ត​ក្នុង​តំបន់ ករពារ​ធម្មជាតិ​គោលដៅ​ចំនួន​១៤ រួមមាន​៖ តំបន់​បឋម​នី​យ​ដ្ឋា​ន​ជីវៈ​មណ្ឌល​បឹង​ទន្លេសាប ដែនជម្រកសត្វព្រៃ ភ្នំ​សំ​កុស ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែនជម្រកសត្វព្រៃ​តា​តៃ ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ជួរ​ភ្នំក្រវាញ និង​តំបន់​ការពារ​ចំនួន​៧ ផ្សេងទៀត ដែល​នៅក្បែរ​តំបន់​ទាំងនោះ​មាន​ជាអាទិ៍ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​“​ភ្នំ​គូលែន​- ឧទ្យាន​ជាតិ ព្រះ​សុរាម្រិត​-​កុស​មៈ​“​គិរី​រម្យ ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប និង​តំបន់​ប្រើប្រាស់ ច្រើនយ៉ាង​ដង​ពែង និង​កោះ​កាពិ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close