សិង្ហបុរី ផ្ទុះកូវីដ១៩ ដែលឆ្លងប្រចាំថ្ងៃដ៏ខ្ពស់ ពុំធ្លាប់មាន ក្នុងពេលជាង៣ខែ
ប្រទេសសិង្ហបុរីបានប្រកាសពីការឆ្លងកូវីដប្រចាំថ្ងៃ ខ្ពស់បំផុតពុំធ្លាប់មាន ចាប់តាំងពីខែមីនា ២០២២មក ខណៈដែលពលរដ្ឋខ្លួន ៩២ភាគរយបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួច ។
ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងថា កាលពីថ្ងៃទី២៨ មិថុនា មានការឆ្លងកូវីដ ចំនួន ១១៥០៤ករណី ជាចំនួនឆ្លងប្រចាំថ្ងៃដ៏ខ្ពស់ពុំធ្លាប់មាន ក្នុងរយៈពេលជាង ៣ខែមកនេះ។ ក្រសួងថា ក្នុងចំណោមនេះ មាន១០៧៣២នាក់ជាការឆ្លងក្នុងសហគមន៍ ក្រៅពីនេះ គឺជាករណីនាំចូល។ បើធៀបនឹងថ្ងៃទី២៧ មិថុនា ចំនួននេះកើនឡើងជាង២ដង។
ក្នុងចំណោមប្រជាជនសិង្ហបុរីសរុប មានប្រមាណ៩២ភាគរយហើយ ដែលបានចាក់វ៉ាក់សាំងគ្រប់២ដូស ខណៈដែលការចាក់ដូសជំរុញក៏មានកំណើនគួរឲ្យកត់សម្គាល់។ សិង្ហបុរីមានករណីកូវីដ១៩ សរុប កើនដល់ ១,៤២៥,១៧១នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី២៩ មិថុនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។