ស្លាប់អ្នកទោសជាង ៥០នាក់ អំឡុងកុប្បកម្មក្នុងពន្ធនាគារ ក្នុងបរទេសកូឡុំប៊ី
យ៉ាងហោចណាស់អ្នកទោសចំនួន៥២នាក់បានស្លាប់ ក្នុងកុបកម្មពេញមួយយប់នៅក្នុងពន្ធនាគារមួយស្ថិតនៅភាគនិរតី នៃទីក្រុង Tulua ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២៨ មិថុនា។
លោក Tito Castellanos នាយកប្រព័ន្ធពន្ធនាគារជាតិ បានឲ្យដឹងថា សោកនាដកម្មនេះ បានកើតឡើងនៅពេលដែលអ្នកទោស ព្យាយាមធ្វើកុបកម្មដុតបំផ្លាញ នៅម៉ោងប្រហែល២ ទៀបភ្លឺ ដើម្បីរារាំងប៉ូលិសមិនឱ្យចូលទៅក្នុងគុកដែលដាក់ឃុំពួកគេ។
ពន្ធនាគារស្ថិតនៅភាគនិរតី នៃប្រទេសកូឡុំប៊ី មួយនេះ ត្រូវបានដឹងថា ផ្ទុកអ្នកទោសជាង ១២០០ នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។