សម្ដេច ស ខេង អញ្ជើញបើកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលការងារ និងទិសដៅការងារពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ហៅកាត់ថា គ.ស.ហ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលការងារ និងទិសដៅការងារពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីការងារឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៅកម្ពុជា ដល់ថ្នាក់ដឹកនាំកំពូលរបស់ក្រសួង ស្ថាប័ន អាជ្ញាធរត្រួតពិនិត្យ អភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងការអនុវត្តមុខងារភារកិច្ចរបស់ខ្លួន និងរក្សាឱ្យបាននិរន្តរភាពការងារនេះ។
សម្ដេចបន្ថែមថាកិច្ចប្រជុំនេះក៏មានគៅលដៅផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងក្របខណ្ឌនៃការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិសេសក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងឋិតក្នុងបញ្ជីប្រផេះ។
សម្ដេចបន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ តាមរយៈការបង្កើតគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដោយបាននឹងកំពុងប្ដេជ្ញាចិត្តខ្ពស់ក្នុងការងារនេះ តាមរយៈការបង្កើតយន្តការ និងប្រព័ន្ធការងាជាអចិន្ត្រៃយ៍ ដើម្បីអាចដកកម្ពុជាចេញពីបញ្ជីប្រផេះផង និងសំដៅលើកកម្ពស់កិត្តិនាមកម្ពុជាទាំងក្នុងតំបន់ និងអន្តរជាតិផង។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការ គ.ស.ហ បានធ្វើសេចក្ដីរាយការណ៍ឱ្យដឹងថា បន្ទាប់ពីត្រូវដាក់បញ្ជូលក្នុងបញ្ជីប្រផេះលើកទី២កាលពីដើមឆ្នាំ២០០៩ កម្ពុជាបានខិតខំអនុវត្តតាមផែនការសកម្មភាព១៤ចំណុចដែលបានដាក់ចេញ និងបានរាយការណ៍វឌ្ឍនភាពការងារជាបន្តបន្ទាប់ និងទទួលបានការតម្លើចំណាត់ថ្នាក់ទៅលើតែលទ្ធផលជាក់ស្ដែងចំនួន៣ ក្នុងចំណោមចំណុចដែលតម្រូវឱ្យធ្វើបានយ៉ាងហោចណាស់៧ក្នុងចំណោម១៤ចំណុច។
បន្ទាប់ពីស្ដាប់របាយការណ៍ជាបន្តបន្ទាប់នោះរួចមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានបន្តមានប្រសាសន៍គូសបញ្ជាក់បន្ថែមអំពីការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្អាតប្រាក់ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការប្រឆាំងហិរញ្ញប្បទានភេវរកម្ម ប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
សម្ដេចក្រឡាហោម បានអះអាងថា ការសម្រេចបានលទ្ធផលជាក់ស្ដែងស្ទើទាំងអស់នៃទិសដៅការាងរនោះ ជាការបង្ហាញអំពីការខិតខំប្រឹងប្រែងក្នុងការប្ដេជ្ញាចិត្តទាំងកម្រិតនយោបាយ កម្រិតបច្ចេកទេស នៅក្នុងការងារប្រឆាំងការសម្អាតប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា។
សម្ដេឋ ក៏បានផ្ដល់អនុសាសន៍មួយចំនួន ទៅកាន់អង្គពិធី ពិសេសក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាសម្រេចឱ្យបានជោគជ័យក្នុងការងារប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។