សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​មច្ឆជាតិ​១​កក្កដា នៅ​ខេត្តបន្ទាយមានជ័យ

​នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២​នេះ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ទិវា​មច្ឆជាតិ​១​កក្កដា ឆ្នាំ​២០២២ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ទីតាំង​អាងទឹក​ត្រពាំងថ្ម ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​

​ជា​រៀងរាល់ឆ្នាំ ថ្ងៃទី ១ ខែកក្កដា គឺជា ទិវា ដែល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តែងតែ​ប្រារព្ធ​ទិវា​មច្ឆជាតិ ដែល​រៀបចំឡើង ក្នុង​ស្មារតី​ចូលរួម​ផ្សព្វផ្សាយ គ្រប់គ្រង ការពារ និង​អភិរក្ស ធនធានធម្មជាតិ​អោយបាន​គង់វង្ស​។

​ទិវា​មច្ឆជាតិ​១​កក្កដា បង្កើតឡើង​ក៏​ដើម្បី​បំផុស​ចលនា​ប្រជាពលរដ្ឋ ចូលរួម​ក្នុងការ​ថែរក្សា​ពូជ​ត្រី ឱ្យមាន​ក្នុង​ដែនទឹក​ធម្មជាតិ​បង្កើន​ផល​ត្រី នៅ​តំបន់​ឆ្ងាយ​ពី​ដែន​នេសាទ​ផង ជាពិសេស​តាម​តំបន់​សមស្រប នៃ​វាលទំនាប និង​វាលស្រែ ក្នុង​ទូទាំងប្រទេស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close