ថៃ បន្ត​មាន​មនុស្ស​ឆ្លង​កូ​វីដ​-១៩​ជាង ២​ពាន់​នាក់​ទៀត និង​ស្លាប់ ១៦​នាក់ គិតត្រឹម​ថ្ងៃ​សុក្រ​នេះ​

​បាងកក​៖ ក្រសួងសុខាភិបាល​ថៃ នៅ​ថ្ងៃ​សុក្រ ទី​១ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​រាយការណ៍​ពី​ការរកឃើញ​ករណី​ឆ្លង​ជំងឺ COVID-19 ថ្មីៗ​ចំនួន ២,៣៥៤​ករណី​បន្ថែមទៀត ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយនេះ ដែល​សុទ្ធតែជា​ករណី​ឆ្លង​ក្នុង​សហគមន៍​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន​ថៃ Bangkok Post​។​

​ក្រៅពី​ការរកឃើញ​ករណី​ឆ្លង​ថ្មីៗ​ខាងលើ អ្នកជំងឺ​ចំនួន ១៦​នាក់​បន្ថែមទៀត ក៏​ត្រូវបាន​រាយការណ៍​ថា​ស្លាប់​ផងដែរ ក្នុង​រយៈពេល ២៤​ម៉ោង​ចុងក្រោយ​ដូចគ្នា ខណៈ​អ្នកជំងឺ​ចំនួន ២,១៥៤​នាក់​ផ្សេងទៀត ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ ក្រោយ​ជាសះស្បើយ​។​

​គួរ​បញ្ជាក់ថា រហូតមកទល់​ពេលនេះ ប្រទេស​ថៃ​បាន​កត់ត្រា​នូវ​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​នៅ​ទូទាំងប្រទេស​ចំនួន ៤,៥២៥,២៦៩​ករណី ក្នុងនោះ​មាន​អ្នកស្លាប់ ៣០,៦៦៤​នាក់ និង​អ្នកជា​សះស្បើយ​ឡើងវិញ​គឺ ៤.៤៧​លាន​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close