អាជ្ញាធរជាតិព្រះវិហារ រកឃើញផ្តាមសិលាចារឹកមួយផ្ទាំង ស្ថិតក្នុងឆ្នាំ៩១៦ មហាសករាជ នៅប្រាសាទតាម៉ែន
កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ សហការជាមួយលោកសាស្ត្រាចារ្យ ហុន ឈុនតេង ជាសាស្ត្រាចារ្យជំនាញភាសាវិទ្យានៃសាកលវិទ្យាភូមិន្ទភ្នំពេញ បានចុះទៅដល់ប្រាសាទតាម៉ែន ស្ថិតក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីធ្វើការផ្តាមសិលាចារឹកថ្មីមួយផ្ទាំង (បានចុះលេខរួចរាល់ K.1575) ដើម្បីទុកជាឯកសារ និងសិក្សាស្រាវជ្រាវ។
សិលាចារឹកនេះ បានរកឃើញដោយមន្ត្រីបច្ចេកទេសនៃអាជ្ញាធរជាតិព្រះវិហារ ក្នុងពេលបំពេញសកម្មភាពការងារសម្អាតកូនរុក្ខជាតិ។
សូមបញ្ជាក់ថា សិលាចារឹកនោះបានសរសេរនៅស៊ុមទ្វារខាងត្បូង នៃប្រាង្គកណ្តាលប្រាសាទតាម៉ែន ចារជាភាសាខ្មែរបុរាណមានបួនបន្ទាត់ និងអ្នកជំនាញភាសាវិទ្យាបានឲ្យកាលបរិច្ឆេទ ប្រហែលស្ថិតក្នុងឆ្នាំ៩១៦ មហាសករាជ ដែលត្រូវនឹងឆ្នាំ៩៩៤នៃគ្រឹៈសករាជ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។