អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួស​ជុស​ព្រះវិហារ​នៅ​វត្ត​ប្រាសាទលលៃ​

​ព្រះវិហារ​ដែលមាន​ចំណាស់​ខិតជិត​១០០​ឆ្នាំ ស្ថិតនៅ​ជ្រុង​ខាងកើត​ឆៀង​ខាងត្បូង​នៃ​តួ​ប្រាសាទលលៃ មាន​ទំហំ​បណ្តោយ​២៧,៥​ម ទទឹង​១១,២​ម និង​កម្ពស់​១៥,៥​ម ដែល​បាន​បង្កើតជា​រូប​ឯក នៃ​បុរាណ​ដ្ឋា​ន​រវាង​ប្រាសាទ និង​ទេសភាព​ជនបទ​ដ៏​ស្រស់ស្អាត ដែល​កំពុង​ឈានដល់​វ័យចាស់​ទ្រុឌទ្រោម ដោយសារ​អាយុកាល គុណភាព​នៃ​សំណង់ និង​មានការ​បំផ្លាញ​ដោយ​សត្វល្អិត ត្រូវបាន​អ្នកបច្ចេកទេស​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើការ​ជួសជុល និង​អភិរក្ស​ឡើងវិញ ដោយ​ប្រើប្រាស់​បច្ចេកទេស និង​សម្ភារ​ដូចដើម​ទាំងស្រុង​។

​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្តើម​ជួសជុល​ព្រះវិហារ​នៅ​ប្រាសាទលលៃ គឺ​ចាប់ផ្តើម​នៅ​ខែមិថុនា រហូតដល់​ខែធ្នូ ចុងឆ្នាំ​២០២២​។ គោលបំណង​នៃ​ការជួសជុល និង​អភិរក្ស​ព្រះវិហារ​នេះ គឺ​ដើម្បី​ថែរក្សា​មរតក​វប្បធម៌​ខ្មែរលើ​វិស័យ​ព្រះពុទ្ធសាសនា​ដ៏​រស់​រវើក ឱ្យនៅ​ឋិតថេរ​បន្ត​ទៅមុខទៀត​។ ម្យ៉ាង បម្រើ​ប្រយោជន៍​ដល់​ការសិក្សា​ស្រាវជ្រាវ និង​ការសិក្សា​រៀនសូត្រ បង្កើត​ភាព​សោមនស្ស​ដល់​អារម្មណ៍​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​ទឹកដី​បុរាណ​ដ្ឋា​ន​មួយ​នេះ​។​

​សូមបញ្ជាក់ថា ព្រះវិហារ​នៅ​វត្ត​ប្រាសាទលលៃ ស្ថិតក្នុង​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បានចាប់ផ្តើម​ការជួស​ជុល និង​អភិរក្ស ក្រោម​ការឧបត្ថម្ភ​ថវិកា និង​បច្ចេកទេស​ពី​អាជ្ញាធរ​ជាតិ​អប្សរា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close