សិង្ហបុរី រកឃើញករណីឆ្លងមេរោគអេដស៍ថ្មី ២៥០នាក់
ក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានប្រកាសឲ្យដឹង នាថ្ងៃទី១ កក្កដា ២០២២ ថា មានករណីឆ្លងមេរោគអេដស៍ថ្មីចំនួន ២៥០ នាក់ត្រូវបានរាយការណ៍ ក្នុងចំណោមប្រជាជនសិង្ហបុរី ក្នុងឆ្នាំ ២០២១។ លើកចុងក្រោយដែលសិង្ហបុរីបានរាយការណ៍ករណីតិចជាងចំនួននេះ គឺនៅឆ្នាំ២០០៣ ដែលមានការឆ្លងចំនួន ២៤២ នាក់។ កាលពីឆ្នាំ ២០២០ មាន ២៦១ ករណី។
ក្រសួងបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួនថា ក្នុងចំណោមករណីថ្មីចំនួន ២៥០ នាក់នេះ មាន៩៥% ជាបុរស ហើយប្រហែល ២/៣ មានអាយុពី ២០ ទៅ ៤៩ ឆ្នាំ។ ក្រសួងបានបន្ថែមថា ការរួមភេទនៅតែជាប្រភពចម្បងនៃការចម្លងមេរោគអេដស៍ ដោយ ៩៥ភាគរយនៃករណី ទទួលបានការឆ្លងមេរោគតាមវិធីនេះ។
ចំនួនអ្នករស់នៅសិង្ហបុរីដែលឆ្លងមេរោគអេដស៍ សរុបមានចំនួន ៩១២៩ នាក់ គិតត្រឹមចុងឆ្នាំ ២០២១ ក្នុងចំណោមនោះ មានមនុស្សចំនួន ២២៥៥នាក់បានស្លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។