មួយករណីទៀតហើយ រថយន្ត Toyota Alphard ក្រឡាប់ផ្ងាជេីងនៅលេីផ្លូវល្បឿនលឿន
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណជិត៤រសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ( រាជធានី ភ្នំពេញ _ ព្រះសីហនុ )មានរថយន្ត០១គ្រឿង ម៉ាក អាល់ហ្វាត ពណ៍ស ស្លាកលេខ ភ្នំពេញ 2BF-8590 ដែលដឹកជនជាតិខ្មែរ និងជនជាតិកូរ៉េ បានក្រឡាប់ផ្ញាជើង។
តាមរបាយការណ៍សមត្ថកិច្ច អ្នកបើកបរមានឈ្មោះ ប៉ក់ ពឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយមានអ្នករួមដំណើរ ០៤នាក់ ស្រី ០១នាក់
-ទី១ឈ្មោះ អាន់ ជុងហូ ភេទប្រុស អាយុ៥៧ឆ្នាំ (ជនជាតិកូរ៉េ)
-ទី២ឈ្មោះ អុី សហា ភេទប្រុស អាយុ៤០ឆ្នាំ(ជនជាតិកូរ៉េ)
-ទី៣ឈ្មោះ គីម យ៉ុងហ៊ុន ភេទប្រុស អាយុ ៤៦ឆ្នាំ (ជនជាតិកូរ៉េ)
– ទី៤ឈ្មោះ មីន ធីតា ភេទស្រី អាយុ១៨ឆ្នាំ (ជនជាតិខ្មែរ)
តាមការអោយដឹងពីជំនាញចរាចរណ៍ស្រុកភ្នំស្រួចលោកវរសេនីយ៍ទោ ពៅ នឿន អធិការរ នគរបាលស្រុកភ្នំស្រួច ថា រថយន្ដបើកបរពីទិសខាងកើតទៅទិសខាងលិច ក្នុងគន្លងខាងឆ្វេងដៃ ដល់ចំណុចខាងលើ បានគេចរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក រួចអ្នកបេីកបរជាន់ហ្រ្វាំង ក្នុងពេលរថយន្ដកំពុងឋិតក្នុងល្បឿនលឿន បណ្ដាលឱ្យក្រឡាប់ជាច្រើនជុំ គ្រោះថ្នាក់មនុស្សនៅក្នុងរថយន្ដ(៤) និងខូចខាតរថយន្ដទាំងស្រុង។
សមត្ថកិច្ចនគរបាលបានជួយសង្គ្រោះបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ រថយន្តបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។