ឆ្លង​ច​ន្ត​រ​អគ្គិសនី ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ៣​ខ្នង នៅ​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​

​ភ្នំពេញ​៖ នៅវេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក ថ្ងៃ​ចន្ទ ៦​កើត ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២២ មាន​ករណី​អគ្គិភ័យ​ឆេះ​មួយកន្លែង​នៅ​ផ្លូវ​៣៦៩ ផ្ទះ​លេខ​៤៩៥ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ ថោង សុផល ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​ជាងភ្លើង​។ សមត្ថកិច្ច​បាន​បន្តថា មូលហេតុ ឆ្លង​ចរន្តអគ្គិសនី​។ ក្នុង​ហេតុ​ការ​ខាងលើ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី ទំហំ​(៤​ម៉ែត្រ​x៦​ម៉ែត្រ​) ចំនួន​៣​ខ្នង​ផុះ្ទ រួមទាំង​សម្ភារ​អស់​២​ខ្នង​ផ្ទះ​ទាំងស្រុង និង​១​ខ្នង​យក​សម្ភារ​ចេញ​បាន​។​

​ក្នុង​កិច្ច​អន្តរាគមន៍​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​ចំនួន​១៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​១៣​ឡាន ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close