ឃាត់រថយន្ត ១គ្រឿង ដឹកប្រហិតចម្រុះខូចគុណភាពជាង ២តោន នាំចូលពីប្រទេសថៃ
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកកំរៀង បានឃាត់រថយន្តចំនួន ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម 2A-0087 បើកបរដោយឈ្មោះ សុខ ចាន់ ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យលើរថយន្តឃើញមានប្រហិតចម្រុះខូចគុណភាពប្រមាណជាង ២,០០០គីឡូក្រាម ដែលផ្ទុកពេញរថយន្ត ។
ករណីនេះ សមត្ថកិច្ចនគរបាលស្រុកបានបញ្ជូនទាំងម្ចាស់ និងប្រហិតចម្រុះទាំងនេះមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។