អាជ្ញាធរ​ខេត្តសៀមរាប ឃាត់ខ្លួន​មនុស្ស ២​នាក់ ពាក់​ព័ទ្ធ​ករណី​ឈូ​យ​ឆាយដី​ព្រៃ​លិច​ទឹក នៅ​ឃ្លាំង​ទឹក​ទំនប់​៧៨

​ខេត្តសៀមរាប​៖ តាម​ការណែនាំ​របស់​ឯក​ឧ​ត្ត​ម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប នា​ចុង​សប្តាហ៍​នេះ ក្រុមការងារ​ចម្រុះ​រដ្ឋបាល​ក្រុង សហការ​ជាមួយ​រដ្ឋបាល​ជលផល​ខេត្ត បាន​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល​នៅ​ចំណុច​ក្នុង​ឃ្លាំង​ទឹក​ទំនប់​៧៨​។

​ក្នុងការ​ចុះបង្ក្រាប​ទ​ប​ល្មើស​នេះ ក្រុមការងារ​បាន​ប្រទះឃើញ​ជនសង្ស័យ ឈ្មោះ ឡាំង ថា​ន ប្រុស​អាយុ​២៩​ឆ្នាំ ត្រូវជា​កូន​របស់​ឈ្មោះ​ឡាំង ធា​រី ភេទ​ប្រុស បាន​កំពុងបើក​ត្រាក់ទ័រ​ភ្ជួរ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​ក្នុង​ឃ្លាំង​ទឹក​ទំនប់​៧៨​។ ការ​ឈូ​យ​ឆាយ​នេះ មាន​ទំហំ​ផ្ទៃដី​ព្រៃ​លិច​ទឹក​ដែល​បាន​ទ្ទ្រាន​មាន​ទំហំ ១៣.៩១​ហិកតា ដែល​នេះ​ជា​ករណី​បទល្មើស​ជាក់ស្តែង​។

​ជាមួយនឹង​បទល្មើស​ខាងលើ រដ្ឋបាល​ជលផល​បាន​ចាប់​ឃាត់​ត្រាក់ទ័រ និង​អ្នកបើកបរ​ត្រាក់ទ័រ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា ចាត់ការ​តាមផ្លូវ​ច្បាប់​។

​រដ្ឋបាលខេត្ត​សូម​អំពាវនាវ​ដល់​បង​ប្អូន​ទាំងអស់ សូម​បញ្ឈប់​ការទន្ទ្រាន​ឬ​ឈូសឆាយ​ព្រៃ​លិច​ទឹក​បន្តទៀត ដើម្បី​ទុកជា​ជំ​រកត្រី​ពង​ក៏ដូចជា​ជីវៈចម្រុះ​ផ្សេងៗ​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close