ធ្លាយចេញទៀតហេីយ លោកមិន ផុន មេប៉ុស្តិ៍ខ្លាធំជា មេឈ្មួញកាប់បំផ្លាញព្រៃឈើ និង ប្រពន្ធឈ្មោះវ៉ាន់ ចាន្នី (ហៅ.ច្រឹប) បានកំពុងកាប់ដឹកឈើប្រណិតខុសច្បាប់ ដឹកឆ្លងដែនទៅវៀតណាម តាមច្រកខ្លាធំទាំងយប់ទាំងថ្ងៃ គ្មានការរំខានដល់សមត្ថកិច្ច ស្ថាប័នជំនាញណាឡើយ
ខេត្តរតនគិរី÷មេប៉ុស្ដិ៍ច្រកខ្លាធំបើកដៃឲ្យវៀតណាម ចូលកាប់ឈើក្នុងដែនការពារ ទឹកដីប្រទេសកម្ពុជាដោយសេរី ប្រភពពីប្រជាសហគមន៍បានអោយដឹងថា លោក ផុន មេប៉ុស្តិ៏ ច្រករបៀងខ្លាធំ ចំណុះអោយ វិវះកាពារព្រំដែនគោក លេខ ៦២៣ ត្រូវបានខាងមន្ត្រីបរិស្ថានប្តឹងថា បានឃុបឃិតអោយឈ្មួញវៀតណាម ចូលមកកាប់បំផ្លាញព្រៃឈើខុសច្បាប់ និង ដឹកជញ្ជូនឈើប្រណិតខុសច្បាប់ ដោយប្រើប្រាស់ឡានកែច្នៃបស់វៀតណាមធុនយក្ស ចំនួន៥គ្រឿងចូលតាមបន្ទាត់ព្រំដែន ដែលលោកផុន មេប៉ុស្តិ៏ ច្រករបៀងខ្លាធំ កំពុងគ្រប់គ្រង ហើយហាមដាច់ខាតមិនអោយអ្នកសារពត៌មាន ចូលផ្តិតយករូបភាពការពិតនោះទេ បើសិនមានអ្នកហ៊ានចូលគឺមានបញ្ហាហើយ ព្រោះកន្លែងសម្ងាត់លាក់ឈើប្រណិតរាប់ពាន់ម៉ែត្រគីប មិនមែនទេីបតែឆ្នាំនេះទេ គឺលាក់ទុករាល់យូរឆ្នាំមកហេីយ៕
ប្រភពពីសហគមន៍ភូមិសមុទ្រលើឃុំសេដាស្រុកលំផាត់បានលើកឡើងថា លោកផុនមេប៉ុស្តិិ៍ច្រកខាងលើ និងប្រពន្ធឈ្មោះ វ៉ាន ចាន្នី ហៅ ចែច្រឹប នេះ គឺមិនមែនមេឈ្មូញធម្មតាទេ គឺធ្លាប់រកស៊ីកាប់ដឹងជញ្ជូនឈេីទៅវៀតណាម ទ្រង់ទ្រាយធំ ជាយូរឆ្នាំមកហើយ ហើយមិនឆ្អែតឆ្អន់ និងរបរកាប់ដឹកជញ្ជូនឈើប្រណិតខុសច្បាប់ ពីដែនការពារស្រុកលំផាត់ទៅលក់ ប្រទេសវៀតណាម ទាំងយប់ ទាំងថ្ងៃ ក្នុងមួយថ្ងៃៗ ជាច្រើនម៉ែត្រគីប គឺគេកាត់គល់កាត់ចុង ដឹកទាំងវែងតាមរថយន្តច្នៃដែលហៅថា ប៉ាកុង កន្លងមកជាមេឈ្មួញធំទាំងប្តីនិងប្រពន្ធប្រចាំខេត្តរតនះគិរី គឺមានខ្នងបង្អែកយ៉ាងរឹងមាំ ឈរចាំជួយសម្របសម្រូលគ្រប់ពេលវេលា គឺលោក ងួន សុវណ្ណា មេវិរះព្រំដែន តែរយះពេលថ្មីៗនេះ បានលេចឮថា លោកមេវិរះខាងលើនេះត្រូវបានថ្នាក់លើដកមុខតំណែង និងតួនាទីហើយប៉ុន្តែមិនទាន់ចេញ ហើយលឺថា កំពង់រត់ការយ៉ាងញ៉ាប់ដៃញ៉ាប់ជើង និងវេចលុយរាប់សែន ដុល្លារ ទៅទប់ថ្នាក់លើដើម្បីក្រាញអំណាច ពីព្រោះកន្លែងនេះ ជាកន្លែងខ្លាញ់ក្នុងមួយខែៗរកបានចំណូលយ៉ាងច្រើនដុល្លារ? ៕ពាក់និងការឃុបឃិតគ្នាជាមួយឈ្មួញជនជាតិវៀតណាមខាងលេីខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡេីយពីលោកមិនផុនមេប៉ុស្តិ៏ខ្លាធំនិងប្រពន្ធឈ្មោះវ៉ាន់ចាន្នីហៅច្រឹបបានឡេីយដោយគ្មានអ្នកស្គាល់លេខទូរសព្ឌ័ ៕
ចំណែកមេព្រៃធំម៉ាខេត្តរតនគិរីឈ្មោះកែបកត់ខលចូលប៉ុន្តែមិនមានអ្នកទទួល៕ក្រុមអ្នកតាមដានការកាប់និងដឹកជញ្ជូនឈេីនៅខេត្តរតនគិរីបានហៅការអនុញ្ញាត្តិអោយជនជាតិវៀតណាមចូលកាប់និងអារឈេីក្នុងតបន់ហាមឃាត់និងយករថយន្តប្រភេទបាកុងចូលដឹកឈេីទាំងថ្ងៃនេះគឺក្រុមពួកគេនិយាយត្រូវរ៉ូវអសហេីយទេីបបានជាថ្លេីមធំយ៉ាងនេះ?គួរណាស់លោកសាយសំអាល់រដ្ធមន្ត្រីក្រសួងបរិស្តាននិងលោកវេងសាខុនរដ្ធមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទល្មមហៅលោកសយសូណាប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងមហាធ្វេីមិនដឹងកែបកត់មកដោះក្អែលនិងច្រាស់ដែកនៅក្រសួងម្តងហេីយកុំអោយពូកែធ្វេីមិនដឹងច្រេីនពេក?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។