ធ្លាក់ភ្លៀងខ្លាំង បង្កការជន់លិចដ៏អាក្រក់ មនុស្សរាប់ពាន់នាក់ ត្រូវជម្លៀសចេញនៅក្រុងស៊ីដនី
(ដេល្លីម៉េល)៖ អ្នកក្រុងស៊ីដនីនិងអ្នករស់នៅតំបន់ជុំវិញជាង៣០.០០០នាក់ត្រូវបានប្រាប់អោយភៀសខ្លួនឬត្រៀមបោះបង់ចោលផ្ទះរបស់គេនៅថ្ងៃចន្ទទី០៤កក្កដានៅពេលទីក្រុងធំបំផុតរបស់អូស្ត្រាលីមួយនេះប្រឈមនឹងអ្វីដែលអាចហៅថាជាជំនន់អាក្រក់បំផុតក្នុងរយៈពេល១៨ខែមកនេះ។
ផ្នែកជាច្រើននៃទីក្រុងដែលមានប្រជាជន៥លាននាក់នេះកំពុងប្រឈមស្ថានភាពគ្រាអាសន្នទឹកជំនន់លើកទីបួនក្នុងរយៈពេលមួយឆ្នាំកន្លះ បន្ទាប់ពីការធ្លាក់ភ្លៀងខ្លាំងតាំងពីថ្ងៃសុក្រសប្តាហ៍មុនដោយបង្កអោយទឹកហៀរទំនប់និងផ្លូវទឹកនានាចូលតំបន់ទំនាប។
រដ្ឋមន្ត្រីគ្រប់គ្រងស្ថានភាពគ្រាអាសន្នលោក មួររ៉េ វ៉ត់(Murray Watt)បានប្រាបសារព័ត៌មានABCអូស្ត្រាលីថា «ជំនន់បច្ចុប្បន្នទំនងជាពន្លិចតំបន់ដែលមិនដែលលិចក្នុងទឹកជំនន់កាលពីលើកមុនៗ។វាអាក្រក់ជាងជំនន់បីលើកមុនក្នុងរយៈពេល១៨ខែមកនេះ»។
ក្នុងពេលជាមួយគ្នា អភិបាលរដ្ឋញូវសោតវ៉េល(New South Wales)បាននិយាយថា មនុស្ស៣២.០០០នាក់ត្រូវបានបញ្ជាអោយភៀសខ្លួន ឬព្រមានអោយត្រៀមខ្លួននិងចំនួនមនុស្សប្រភេទនេះអាចនឹងកើនឡើងនៅសប្តាហ៍ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។