ទឹកធ្លាក់​”​ឆាយ​តា​ភោគ​” កំពុង​លាក់ខ្លួន​នៅលើ​ភ្នំ​ម្រេចកង្កែប ខេត្តកោះកុង​

​ទឹកធ្លាក់ “​ឆាយ​តា​ភោគ​” តំបន់​ទឹកធ្លាក់ ដ៏​មាន​សក្តានុពល​សម្រាប់​ទេស​ចរណ៍​ធម្មជាតិ​មួយកន្លែង​ថ្មី​មួយទៀត កំពុង​លាក់ខ្លួន ពួន​សម្រស់ នៅលើ​ខ្នងភ្នំ​ម្រេចកង្កែប នៃ​តំបន់​អា​រ៉ែ​ង ក្នុងភូមិ​សាស្ត្រ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង ក្នុង​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្តកោះកុង​។

​លោក វ៉េ​ត សុនី​ម អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា លោក ហ៊ុន ម៉ា​រ៉ា​ឌី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង ដឹកនាំ​ក្រុមការងារ​ជំនាញ សហការ​ជាមួយ​គណៈកម្មការ​សហ​គម​ន៍​ទេសចរណ៍ធម្មជាតិ​ស្ទឹង​ឆាយ​អា​រ៉ែ​ង បានធ្វើការ​ស្រាវជ្រាវ​រុករក​ទីតាំង​ឃើញ​ទ​តាំង​សក្តានុពល​ទេសចរណ៍ធម្មជាតិ នៅ​តំបន់​ទឹកធ្លាក់​នៅលើ​ខ្នងភ្នំ​ម្រេចកង្កែប​កាលពី​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២​។​

​ទឹកធ្លាក់​”​ឆាយ​តា​ភោគ​” មាន​កម្ពស់​ប្រមាណ ១៥​ម៉ែត្រ ហូរ​ធ្លាក់ចុះ​មកក្រោម ហើយ​មាន​ចំងាយ​ពី​ទីតាំង ពយ​ភ្នំ​ម្រេចកង្កែប ប្រវែង​ប្រមាណ ២៥០​ម៉ែត្រ ប៉ុណ្ណោះ​។ កន្លងមក ទឹកធ្លាក់​នេះ​ហាក់ដូចជា​កន្លែង​ធម្មជាតិ​ថ្មី​មួយទៀត ដែល​អ្នក​ទេសចរណ៍ មិនទាន់បាន​ទៅដល់ នៅពេល​ពួកគេ​មក​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ស្ទឹង​អា​រ៉ែ​ង​។​

​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង សង្ឃឹម​ជឿជាក់ថា ទឹកធ្លាក់​នៅ​កន្លែង​ថ្មី​នេះ នឹង​បម្រើ​វិស័យ​ទេសចរណ៍​មួយកន្លែង​ទៀត​ក្នុង​ខេត្តកោះកុង ព្រមទាំង​ជួយ​ដល់​ការលើកកម្ពស់ សេដ្ឋកិច្ច​មូលដ្ឋាន មួយកម្រិត​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close