ផ្សារទំនើបនៅប្រទេសដាណឺម៉ាក់ធ្លាក់ក្នុងភាពចលាចល ក្រោយខ្មាន់កាំភ្លើងបាញ់ប្រហារ
កម្លាំងប៉ូលិសដាណឺម៉ាក នៅថ្ងៃទី៣ខែកក្កដា បានបញ្ជាក់ថា មានការបាញ់ប្រហារនៅមជ្ឈមណ្ឌលផ្សារទំនើប ក្នុងរដ្ឋធានី Copenhagen ប្រទេសដាណឺម៉ាក បណ្តាលឲ្យមនុស្សស្លាប់និងរបួសជាច្រើន ។ ការបាញ់ប្រហារខាងលើ អាចជាសកម្មភាពវាយប្រហារភេរវកម្ម ។
ជនដៃដល់ មានអាយុ ២២ឆ្នាំ ជនជាតិដាណឺម៉ាក់ ត្រូវបានកម្លាំងសន្តិសុខជាប់ខ្លួនបាន។ លោក Soren Thomassen ស្នងការប៉ូលិសទីក្រុង Coponhangen បានបញ្ជាក់ថា ជនដៃដល់ បានបាញ់ប្រហារនៅទីតាំងជាច្រើន ក្នុងមជ្ឈមណ្ឌលផ្សារទំនើប Field’s។
មន្ត្រីប៉ូលិសក្នុងទីក្រុង Copenhagen បានឲ្យដឹងថា កម្លាំងប៉ូលិសប្រដាប់ដោយអាវុធ បានទៅដល់កន្លែងកើតហេតុ នៅល្ងាចថ្ងៃទី៣ខែកក្កដា ក្រោយទទួលបានព័ត៌មានពីការបាញ់ប្រហារខាងលើ ។ មនុស្សជាច្រើននៅក្នុងផ្សារទំនើបបានរត់ចលាចលនៅក្នុងផ្សារ។
នៅក្នុងមន្ទីរពេទ្យ Righospitalet ដែលជាមន្ទីរពេទ្យធំបំផុតនៅក្នុងប្រទេសដាណឺម៉ា បញ្ជាក់ថា មានមនុស្ស ៣នាក់រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយមានទូរស័ព្ទជាច្រើនហៅរថយន្តជួយសង្គ្រោះ ទៅកាន់កន្លែងកើតហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។