អូស្ត្រាលីបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋអ៊ុយក្រែន
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន ជួបពិភាក្សា ជាមួយប្រធានាធិបតី Zelensky ។ ទន្ទឹមនឹងនោះ ក៏បានសន្យាផ្តល់ជំនួយយោធា មានទឹកប្រាក់ជាង ១០០លានដុល្លារ ។
នៅយប់ថ្ងៃទី ៣ខែកក្កដា នាយករដ្ឋមន្ត្រីអូស្ត្រាលី បានទៅកាន់ប្រទេសអ៊ុយក្រែន ។ បន្ទាប់ពីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន នាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានបំពេញទស្សនកិច្ចទៅកាន់តំបន់មួយចំនួនដែលរងការបំផ្លាញដោយកម្លាំងទាហានរុស្ស៊ី។
នៅក្នុងជំនួបពិភាក្សា ជាមួយប្រធានាធិបតីអ៊ុយក្រែន Zelensky នាយករដ្ឋម្ត្រីអូស្ត្រាលី បនសន្យាផ្តល់ជំនួយស្តាប្រទេសឡើងវិញក្រោយបញ្ជប់សង្គ្រាម ។ នៅក្នុងសេចក្តីប្រកាសនាព្រឹកថ្ងៃទី ៤ខែកក្កដា នាយករដ្ឋមន្ត្រីអូស្ត្រាលី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចទីក្រុងគៀវ របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី គឺជាការបង្ហាញពីការគៀកស្មារជាមួយពលរដ្ឋអ៊ុយក្រែន ។
កញ្ចប់ជំនួយរបស់អូស្ត្រាលី រួមមានរថពាសដែក ២០គ្រឿង រថយន្តយោធា ១៤គ្រឿង ប្រភេទ M113 ។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានផ្តល់ជំនួយទឹកប្រាក់ ៩លានដុល្លារ ដើម្បីជួយដល់ទាហានការពារព្រំដែន ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។